មិននឹកស្មាន! គ្រាន់តែម៉ាស្សាជើងរាល់ថ្ងៃទទួលបានអត្ថប្រយោជន៍លើសលប់

ការម៉ាស្សា គឺជាវិធីសាស្ត្រមួយដែលអាចជួយបំបាត់ភាពតានតឹង និងធ្វើឲ្យរាងកាយសម្រាកបានស្រួល។ ប៉ុន្តែការសិក្សាជាច្រើនបានរកឃើញថា មិនត្រឹមតែការម៉ាស្សារាងកាយទេដែលមានប្រយោជន៍ សូម្បីតែការម៉ាស្សាកជើង​ដោយប្រើម្រាមដៃ៤លុញអង្អែលៗ​ខាងលើស្មងជើង​ផ្នែក​ខាង​ក្នុង អ្នកនឹងទទួលបានអត្ថប្រយោជន៍​យ៉ាងក្រៃលែង។

តិចនិចក្នុងការម៉ាស្សានេះ អ្នកជំនាញបានផ្តល់អនុវសាន៍ឲ្យអនុវត្តម្តង ១០នាទី ជារៀងរាល់យប់មុនពេលគេង ព្រោះវាអាចជំនួយដល់សុខភាពច្រើនយ៉ាង។

ជួយគ្រប់គ្រងការមករដូវ បានទៀងទាត់
ជួយជំរុញដល់ចលនាឈាមរត់ក្រោមស្បែកធ្វើឲ្យសម្រស់ក្មេងជាងវ័យ
បង្កើនចំណង់ផ្លូវភេទ
ជួយបង្កើនមុខងារក្រពេញអូវែ និងស្បូន ធ្វើឲ្យស្ត្រីឆាប់មានកូន
កម្ចាត់បញ្ហាហើមពោះវៀន និងបញ្ហារំលាយអាហារ
ទោះជាយ៉ាងណា ទន្ទឹមនឹងការម៉ាស្សាកជើងនេះ អ្នកក៏គួរតែព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ដើម្បីពង្រឹងសុខភាពឲ្យកាន់តែរឹងមាំ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top