នៅពេលកូនតូចគេងភ្ញាក់កន្រ្ទាក់ៗ តើអ្នកម្តាយគួរធ្វើយ៉ាងណា?

អ្នក​ម្តាយ​ដែល​មាន​កូន​ខ្ចី ឬ​ទារក​ទើប​នឹង​កើត​រហូត​ដល់​ជាង​មួយ​ឆ្នាំ ប្រហែល​ជា​ធ្លាប់ជួប​អាការ​ភ្ញាក់កន្រ្ទាក់​របស់​កូន​តូច​ជា​ញឹក​ញាប់ ក្នុងខណៈ​ដែល​កូន​តូច​កំពុង​គេង​លក់​ខ្លះ​មិនខាន បើ​ធ្លាប់​ឆ្លង​កាត់បទ​ពិសោធន៍​ធ្វើ​ជា​អ្នក​ម្តាយ​រួចមក​ហើយ​នោះ ក៏​ប្រហែល​ជា​មាន​វិធី​កែខៃ​ខ្លះ​ហើយ តែបើ​សម្រាប់​អ្នក​ម្តាយ​ថ្មោង​ថ្មី​វិញ អាច​នឹង​កើតក្តី​វិតក្ក​កង្វល់ថា តើមាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​កូន​តូច និងតើ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​កូន​សម្លាញ់​ដែរឬ​ទេ?

អាការ​ភ្ញាក់កន្រ្ទាក់ៗ គឺជា​ប្រតិ​កម្ម​តប​ស្នង​មកវិញ​ដោយ​ស្វ័យប្រវត្តិ ( Reflex ) របស់​ទារក ជា​រឿង​ប្រក្រតី​ធម្មតា​ទេ ហើយ​អាការ​នេះ​នឹង​បាត់​ទៅវិញ​នៅពេល​ក្មេង​ធំឡើង​ជា​រឿយៗ ចំណែក​មូល​ហេតុ​ខាង​ក្រៅ​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​ទារក​ភ្ញាក់កន្រ្ទាក់ ឬ​ភ្ញាក់ភ័យ​នោះ​មាន​បច្ច័យ 2 យ៉ាងគឺ ៈ

1 – ភាព​រហ័ស​ចំពោះ​សំឡេង
ដោយសារតែ​ទារក​មាន​រន្ធ​ត្រចៀក​តូច​ជាង​មនុស្ស​ធំ​នោះ ធ្វើឱ្យ​រហ័ស​ចំពោះ​សំឡេង​ខ្លាំង​ជាង ដោយ​សំឡេង​ដែល​ទារក​បាន
ឮ​នោះគឺ -10 ទៅដល់ 140 ដេ​ស៊ីបេល ដែល​ខុស​ផ្លែកពី​មនុស្ស​ទូទៅ​ដែល​បានឮ​សំឡេង​ក្នុង​ចន្លោះ 0 – 120 ដេ​ស៊ីបេល ធ្វើ​ឱ្យ​ទារក
ភ្ញាក់កន្រ្ទាក់​បាន​យ៉ាង​ងាយ​ទោះជា​មាន​សំឡេង​ត្រឹមតែ​ស្រាលៗ​ក៏ដោយ​។
វិធីកែ​បញ្ហា​នេះ គឺ បើកបទ​ភ្លេងឱ្យឮ​រហ៊ឹមៗ​តិចៗ ជា​ពិសេសបទ​ភ្លេង​ដែល​ធ្លាប់​បានឮខណៈ​នៅ​ក្នុងគភ៌ ឬ​បង្ហើប​ទ្វា​បន្ទប់
បន្តិច​ដើម្បីឱ្យ​បានឮ​សំឡេង​ឪពុក​ម្តាយ​ជជែក​គ្នា សំឡេង​ធ្វើ​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ និង​សំឡេង​បរិស្ថានជុំ​វិញ​ផ្ទះ តែ​មិន​គួរឮ​ខ្លាំង​ពេក​ទេ ព្រោះ​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​ការ​ចម្រើន​ធំ​ធាត់​របស់​ត្រចៀក និងខួរ​ក្បាល​របស់​កូន​តូច​។

2 – ភ្ញាក់កន្រ្ទាក់​ដោយសារ​ការ​យល់សប្តិ
អ្នក​ម្តាយ​នឹង​សង្កេត​ឃើញថា ត្របក​ភ្នែក​របស់​ទារក​នឹងញ័រខណៈ​ពេល​គេង​លក់ នោះ​ក៏​ព្រោះតែ​ទារក​កំពុង​តប​ស្នង​នឹង​អ្វី​ដែល​កំពុង​យល់សប្តិ តែ​ក្មេង​តូច​នឹង​គ្នាន​ការ​យល់សប្តិ​អាក្រក់​នោះ​ទេ នឹង​មាន​ត្រឹមតែ​ឃើញ​រូប​ភាព​គាំងៗ​ប៉ុណ្ណោះ ដោយ​នឹង​យល់
សប្តិ​ច្រើន​បំផុត​ក្នុង 2 សប្តាហ៍​ដំបូង ហើយ​នឹងថយ​ចុះ​ជា​បណ្តើរៗ​នៅពេល​ធំឡើង​រហូត​ក្រោយ​អាយុ 3 ឆ្នាំ​ទើប​យល់សប្តិ​ដូច​មនុស្ស​ធំ​។ ខណៈ​ពេល​ដែល​ទារក​យល់​សប្តិខួរ​ក្បាល​របស់​គេ​នឹង​ធ្វើ​ការ កោ​សិកាខួរ​ក្បាល​មាន​ការ​តភ្ជាប់​គ្នា​ជាប់​ជានិច្ច និង​មាន​ចំណែក​សំខាន់​ណាស់​សម្រាប់​វិវឌ្ឍ​នា​ការ​ផ្នែក​ការ​គិត​។

វិធី​កែខៃ​នៅពេល​ទារក​ភ្ញាក់កន្រ្ទាក់ ឬ​ភ្ញាក់ភ័យ
– យកក្រ​ណាត់រុំ​ខ្លួន ព្រោះ​នឹង​ធ្វើ​ឱ្យ​ទារក​មាន​អារម្មណ៍ថាកក់​ក្តៅ​ដូច​នៅ​ក្នុងគភ៌​ម្តាយ តែ​គួរ​ជ្រើសរើស​ក្រ​ណាត់ឱ្យស័ក្តិ​សមនឹង​សភាព​ធាតុ​អាកាស​ដែល​ជា​ប្រទេស​ក្តៅ​របស់​ស្រុក​យើងផង បើ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ចូរ​ប្រើ​ក្រ​ណាត់រុំ​ខ្លួន​បែប​ធម្មតា​ទូទៅឬកន្សែង​ពោះគោ​ក៏បាន​។

– ដាក់​ក្មេងឱ្យ​គេង​ផ្កាប់ វិធី​នេះ​ប្រើ​បានផល​ល្អ​ស្ទើរតែ 100% តែស័ក្តិ​សមជា​មួយ​ទារក​ដែលក​ចាប់​ផ្តើម​រឹង ឬ​មានទម្ងន់​ខ្លួន
ប្រមាណ 3,500 – 4,000 ក្រាម​ប៉ុណ្ណោះ ដែល​អាយុ​ម្នាក់ៗ​អាច​នឹង​ខុស​ផ្លែកពី​គ្នា ហើយ​ពូកគេង​គួរតែ​រាប​ស្មើ តែ​ទន់​ល្មម មិន​គួរ​ជាពូក​ដែល​ទន់​ខ្លាំង​រហូតលេច​ខ្លួន​ដែល​អាច​ធ្វើឱ្យ​ក្មេង​ពិបាក​ដក​ដង្ហើម​នោះ​ទេ​។

– យកក្រ​ណាត់​រាង​ក្រាស់​បន្តិចមកបត់​ច្រើន​ជាន់ឱ្យ​ប៉ុនបា​តជើង​មនុស្ស​ធំ រួចយក​ទៅ​ដាក់លើ​ដើម​ទ្រូង​របស់​ទារកខណៈ​ពេល​គេង​លក់ អាច​នឹងជួយ​កាត់​បន្ថយ​អាការ​ភ្ញាក់កន្រ្ទាក់​បាន​។

– ដាក់ឱ្យ​គេង​ផ្អៀង ស័ក្តិ​សមជា​មួយ​ទារក​ទើប​នឹង​កើត ឬ​ទារក​ដែល​មានទម្ងន់​ខ្លួន​តិច​ជាង 3,500 ក្រាម អាស្រ័យលើ​ភាព
រឹង​ប៉ឹងមាំមួន​របស់​ទារក​ម្នាក់ៗ និង​គួរ​ដាក់​ខ្នើយទប់​ខ្នង​របស់​ក្មេងផង​។

លោក​ឪពុក​អ្នក​ម្តាយ​ទាំងឡាយ​សាកល្បង​ពិចារណា​មើល​ទៅថា តើ​វិធីណាស័ក្តិសម និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​កូន​តូច​របស់​លោក​អ្នក​៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top