ខ្ទឹមបារាំងអាចជួយដោះស្រាយបញ្ហាបាន ៤យ៉ាង

ជាការពិតណាស់ ខ្ទឹមបារាំងមិនត្រឹមតែជាអាហារនោះទេ ប៉ុន្តែថែមទាំងមានគុណប្រយោជន៍ក្នុងការព្យាបាលជម្ងឺផងដែរ។

ខាងក្រោមនេះជាការព្យាបាលលើអាការមួយចំនួន ដោយគ្រាន់តែប្រើប្រាស់ខ្ទឹមបារាំងតែប៉ុណ្ណោះ។

– ក្នុងករណីដែលមានមូសខាំ ឬឃ្មុំទិច ចូរដកទ្រនិចរបស់សត្វដែលខាំចេញ បន្ទាប់មកចិតខ្ទឹមបារាំងបិតលើស្នាមដែលខាំ ឬទិចនោះ វានឹងជួយកាត់បន្ថយ និងបំបាត់អាការឈឺចាប់ និងទប់ស្កាត់ការហើមផងដែរ។

– បន្ថយកំដៅខ្លួន ដោយគ្រាន់តែយកខ្ទឹមបារាំងដាក់ក្រោមបាតជើង (សូមពាក់ស្រោមជើងផង ដើម្បីឱ្យខ្ទឹមបារាំងស្ថិតក្រោមបាតជើង)។

– បំបាត់អាការតឹងច្រមុះ ដោយគ្រាន់តែហិតក្លិនខ្ទឹមបារាំងស្រm,l ស់តែប៉ុណ្ណោះ។

– បំបាត់អាការផ្ដាស់សាយ ដោយគ្រាន់តែចិតខ្ទឹមបារាំងដាក់ក្បែរគ្រែគេងរបស់លោកអ្នក នោះក្លិនខ្ទឹមបារាំងនឹងជួយសម្រួលដល់អាការផ្ដាស់សាយរបស់លោកអ្នក៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top