ស្រ្តីពរពោះគួរតែចៀសវាងអាហារ ភេសជ្ជៈខាងក្រោមនេះ ដើម្បីសុខភាពខ្លួនឯងផ្ទាល់ និងទារកក្នុងផ្ទៃ។

– គ្រឿងស្រវឹង
– អាហារឆៅ វាបង្កជាជំងឺដល់ម្ដាយ និងទារកពេលកើតមក
– ទឹកឃ្មុំអាចទទួលបានខ្លះៗក្នុងពេលមានគភ៌ តែមិនគួរឱ្យកូនតូចៗទទួលទានទេ
– ភេសជ្ជៈ និងអាហារដែលមានជាតិកាហ្វេអ៊ីន
– សាច់ត្រីដែលមានផ្ទុកជាតិបារតខ្ពស់ (ត្រីឆ្លាម…) ហេតុនេះបើចង់ទទួលទានសាច់ត្រី គួរតែទទួលទានប្រភេទត្រីតូចៗ ព្រោះវាមានជាតិបារតទាប ហើយពួកវាមានជាតិបំប៉នសំខាន់ៗច្រើន ដូចជា omega-3 សំរាប់សុខភាពបេះដូង។ ប្រសិនបើអ្នកមិនចូលចិត្តត្រី អ្នកអាចទទួលទានជាតិ omega-3 បន្ថែម ដោយសារវាមានសារសំខាន់ក្នុងការជួយដល់ការវិវត្តន៍នៃខួរក្បាលទារកក្នុងផ្ទៃ៕