អាហារផ្ដល់ថាមពល និងការពារពីជម្ងឺ សម្រាប់ស្រ្តីទើបសម្រាលកូន

ស្រ្តីដែលទើបតែសម្រាលកូន ចាំបាច់ត្រូវទទួលទានអាហារ ដែលផ្ទុកនូវសារជាតិផ្ដល់ថាមពល, ធ្វើឱ្យរាងកាយរឹងមាំឡើងវិញ និងជំនួយដល់ប្រព័ន្ធការពារក្នុងរាងកាយការពារពីជម្ងឺផ្សេងៗ។

ខាងក្រោមនេះ ជាប្រភេទអាហារទាំង ៣ ប្រភេទៈ

១- អាហារការពារពីជម្ងឺផ្សេងៗ៖ អាហារប្រភេទនេះ មានក្នុងបន្លែពណ៌បៃតង ផ្លែឈើមានពណ៌លឿងទុំ ដូចជាល្ហុង ល្ពៅ និងផ្លែសេដាជាដើម។

២- អាហារផ្ដល់ថាមពល៖ ជាប្រភេទអាហារមានរសជាតិផ្អែម ដូចជា ស្ករត្នោត ស្ករអំពៅ ទឹកឃ្មុំ ទឹកអំពៅ ទឹកដូងខ្ចីជាដើម។ ព្រមទាំងអាហារមួយចំនួនដូចជា ខ្លាញ់់ជ្រូក ខ្លាញ់ត្រីប្រេងសណ្ដែក និងចេកណាំវ៉ា ជាដើម ។ រួមទាំង បាយ បបរ ដំឡូង ពោត ឬនំបញ្ចុក ផងដែរ ។

៣- អាហារផ្ដល់ភាពរឹងមាំ (រឹងដៃរឹងជើងឡើងវិញ)៖ ជាប្រភេទអាហារសាច់ (ដូចជាសាច់គោ ជ្រូក មាន់ ទា ត្រី កង្កែប អន្ទង់ ក្ដាម ស៊ុតជាដើម) និងគ្រាប់ធញ្ញជាតិ (ដូចជាសណ្ដែកសៀង សណ្ដែកដី ពោត តៅហ៊ូជាដើម) ។

ដូច្នេះ គួរចម្អិនម្ហូបអាហារ ដែលមានគ្រឿងផ្សំខាងលើ ឱ្យស្រ្តីពរពោះទទួលទាន ដើម្បីឱ្យរាងកាយរឹងមាំ មានកម្លាំងកំហែង និងអាចចៀសផុតពីជម្ងឺផ្សេងៗ។

សូមបញ្ជាក់ថាៈ ក្នុងការចម្អិនអាហារ គឺអាចយកគ្រឿងផ្សំដែលមានក្នុងប្រភេទអាហារទាំង ៣ ខាងលើ ផ្សំចូលគ្នា រួចយកមកចម្អិនក្នុងពេលតែមួយតែម្ដង ឱ្យស្រ្តីពរពោះទទួលទានក៏បានដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top