តើកុមារ នឹងងាយរងជំងឺអ្វីខ្លះនៅរដូវក្តៅ?

នៅរដូវប្រាំង អាកាសធាតុឡើងកម្ដៅខ្លាំង ការបម្រែបម្រួលអាកាសធាតុនេះ បានបង្កជាផលប៉ះពាល់ដល់សុខភាពកុមារ និងធ្វើឱ្យពួកគេងាយនឹងទទួលរងនូវការកើតជំងឺផ្សេងៗបាន។ ក្នុងនោះ កុមារងាយរងគ្រោះបំផុតនោះ គឺ កុមារអាយុក្រោយ ៤ឆ្នាំ ។

ជាក់ស្ដែង អាកាសធាតុក្ដៅខ្លាំង គឺជាមូលហេតុធ្វើឱ្យសរីរាងខាងក្នុងរបស់កុមារពិបាកទ្រាំ កុមារឆាប់បែកញើស និងបែកញើសខ្លាំង ហើយបាត់បង់ជាតិទឹកច្រើនទៅតាមនោះដែរ ។

ជាផលវិបាក កុមារងារនឹងអាការមិនស្រួលខ្លួន ឈឺក្បាល ទន់ខ្លួន ឬដល់សន្លប់បាត់ស្មារតី ក្តៅខ្លួន និងរលាកស្បែកជាដើម។ ដូច្នេះ ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពកូនៗជាទីស្រលាញ់របស់ខ្លួន តាមវិធីខាងក្រោមនេះ ៖

កុមារហូបទឹកឱ្យបានពី ១,៥ទៅ២លីត្រក្នុងមួយថ្ងៃ (ច្រើនលើសពេលធម្មតា)
ផ្តល់ឱ្យទារក ឬកុមារ ទទួលបំបៅ ឬទទួលទានអាហារឱ្យបានទៀងទាត់ និងត្រឹមត្រូវ
ស្លៀកពាក់ខោអាវ រលុងៗ ស្រាលៗ ធ្វើពីសរសៃអំបោះ ឬទេសឯក
កុំនាំកុមារចេញក្រៅ ទៅហាលវាលថ្ងៃ ក្នុងអំឡុងពេលក្តៅខ្លាំង
កុំបញ្ចេញកម្លាំងកាយ ធ្វើកីឡា ហាត់ប្រាណ ពេលអាកាសធាតុកំពុងក្តៅខ្លាំង
បិទបង្អួច វាំងនង ដើម្បីកុំឱ្យពន្លឺនិងកំដៅព្រះអាទិត្យចាំងចូលផ្ទះ ហើយបើកចំហពេលព្រលឹមពេលព្រលប់ និងពេលយប់ដើម្បីឱ្យខ្យល់ត្រជាក់ចូល
លា ហាលកន្សែង កម្រាលសើម នៅមាត់បង្អួច
សម្រាកនៅ ក្នុងបន្ទប់ត្រជាក់ ក្រោមម្លប់ ឬកន្លែងមានម៉ាស៊ីនត្រជាក់ឱ្យបានយ៉ាងហោចពីរម៉ោង
មុជទឹកឱ្យញឹក ឬផ្សើមខ្លួន នឹងក្រណាត់សើម នឹងចំណាយទឹក និងបក់ឱ្យមានខ្យល់តិចៗប៉ះខ្លួន៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top