ប៉េងប៉ោះផ្ដល់គុណសម្បត្តិច្រើនចំពោះមេជីវិតបុរស

ប៉េងប៉ោះ ជាបន្លែមានផ្ទុកសារធាតុ លីកូពីន ខ្ពស់ ដែលជួយជម្រុញឱ្យក្រពេញពងស្វាសរបស់បុរស មានលក្ខណៈល្អប្រសើរ និងមានសមត្ថភាពខ្ពស់លែងព្រួយបារម្ភពីបញ្ហាអត់កូន។

បុរសៗ ទទួលទានផ្លែប៉េងប៉ោះ គឺកាត់បន្ថយការប្រឈមមុខនិងជម្ងឺមហារីក​ក្រ​ពេញ​ពង​ស្វាស​ ដល់​ទៅ​ ៤៥​ ភាគរយ។

ដូច្នេះ សម្រាប់បុរសៗដែលចង់បានសុខភាពមេជីវិតល្អ និងមានសមត្ថភាពខ្ពស់កាត់បន្ថយបញ្ហាប្រឈមអត់កូន គួរតែចាប់ផ្ដើមទទួលទានផ្លែប៉េងប៉ោះយ៉ាងហោចណាស់ឱ្យបាន ១០​ ផ្លែ​ ឬ​ច្រើន​ជាង​នេះ​ក្នុងមួយសប្ដាហ៍។

សូមបញ្ជាក់ថា៖ គួរទទួលទានផ្លែប៉េងប៉ោះទុំ ទើបមានប្រសិទ្ធភាពខ្ពស់ ហើយប្រសិនបើយកប៉េងប៉ោះទៅកំដៅភ្លើងថែមទៀតទើបរឹតតែអស្ចារ្យ ព្រោះប៉េងប៉ោះនឹងបញ្ចេញសារធាតុ លីកូពីន កាន់តែច្រើន ដែលជំនួយដល់សុខភាពមេជីវិតរបស់បុរសរឹតតែប្រសើរឡើង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top