ស្វែងយល់ពីជាតិវីតាមីន និងរ៉ែខនិជសម្រាប់ស្រ្តីមានផ្ទៃពោះ

ស្រ្តីមានផ្ទៃពោះ គឺស្ថិតក្នុងលក្ខខណ្ឌរាងកាយចុះខ្សោយ ងាយរងប៉ះទង្គិចផ្លូវចិត្ត និងត្រូវការជំនួយខ្លាំងពីចំណីអាហារដែលមានផ្ទុកជីវជាតិវីតាមីន និងរ៉ែខនិជគ្រប់គ្រាន់ ដើម្បីទ្រទ្រង់សុខភាពរបស់ខ្លួន និងការលូតលាស់របស់ទារកក្នុងផ្ទៃ។

ដូច្នេះ ការទទួលទានចំណីអាហារក្នុងអំឡុងពេលពរពោះ គឺជារឿងសំខាន់ដែលស្រ្តីពរពោះគ្រប់រូបគួរយកចិត្តទុកដាក់។

ខាងក្រោមនេះជាការបង្ហាញជូនពីអាហារដែលស្រ្តីពរពោះ

១. អាហារផ្ទុកវីតាមីនដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន

– ជាធម្មតាអាហារសម្រាប់ស្រ្តីពរពោះផ្ទុកជាតិវីតាមីន និងជាតិរ៉ែខនិជជាច្រើន ជាអាទិវីតាមីនអា បេ សេ ដេ អឺ និងកា។

– ចំពោះជាតិវីតាមីន និងរ៉ែខនិជដែលសំខាន់ខ្លាំងក្នុងចំណីអាហារសម្រាប់ស្ដ្រីមានផ្ទៃពោះគឺ វីតាមីនដេ វីតាមីនបេ៩ រ៉ែខនិជកាល់ស្យូម ជាតិដែក និងជាតិអ៊ីយ៉ូដ។

២. ផលប៉ះពាល់នៃការកង្វះវីតាមីនក្នុងចំណីអាហាររបស់ស្រ្តីមានផ្ទៃពោះ 

– ក្នុងអំឡុងពេលមានផ្ទៃពោះ ទារកកំពុងតែលូតលាស់ក្នុងផ្ទៃ តាមរយៈការស្រូបយកសារធាតុចិញ្ចឹម វីតាមីន និងរ៉ែខនិជពីម្ដាយ។ ដូច្នេះ ក្នុងករណីដែលស្រ្តីមានផ្ទៃពោះ ស្ថិតក្នុងស្ថានភាពកង្វះជាតិវីតាមីន និងរ៉ែខនិជក្នុងរាយកាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់ទារក និងសុខភាពផ្ទាល់ខ្លួនផងដែរ (ស្រ្តីមានផ្ទៃពោះ ស្ថិតក្នុងលក្ខខណ្ឌខ្សោយកម្លាំង នឹងត្រូវការបំប៉នសុខភាពជាចាំបាច់)។ ទន្ទឹមនឹងនេះដែរ ការទទួលទានបារី និងគ្រឿងស្រវឹងត្រូវបានហាមចំពោះស្រ្តីពរពោះ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់លូតលាស់សរីរាង្គរបស់ទារក និងភាពឆ្លាតវ័យរបស់ទារក៕

Leave a Comment

Your email address will not be published. Required fields are marked *