បើឃើញរោគសញ្ញាទាំងនេះ បញ្ជាក់ថា កូនៗលោកអ្នកកើតជំងឺគ្រុនឈាមហើយ

នៅក្នុងរដូវវស្សារ គឺជារដូវមួយ ដែលធ្វើឱ្យមនុស្សងាយកើតជំងឺគ្រុនឈាម ជាពិសេសទារក និងកុមារ។ ដូច្នេះសូមអាណាព្យាបាលទាំងអស់ ព្យាយាមសង្កេតមើលរោគរោគសញ្ញាទាំងនេះ ដោយខ្លួនឯងបាន ដើម្បីនាំកូនៗទៅព្យាបាលទាន់ពេលវេលា។

រោគសញ្ញាគួរកត់សម្គាល់នៃជំងឺគ្រុនឈាមលើកុមារ៖

– ក្តៅខ្លួនខ្លាំង

– ឈឺក្បាល

– ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់

– ឈឺនៅខាងក្រៅភ្នែក

– ចេញកន្ទួលក្រហមៗពេញខ្លួន

– ក្អួត និងចង្អោរ

– ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ។

ប៉ុន្តែប្រសិនបើកុមារកើតជំងឺគ្រុនឈាមធ្ងន់ធ្ងរ លោកអ្នកនឹងឃើញមានចេញរោគសញ្ញាដូចជា៖

– ការហូរឈាមចេញពីច្រមុះ និងមាត់

– ឈឺពោះធ្ងន់ធ្ងរ

– ក្អួតជាប់រហូត

– ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ

– មានបញ្ហានៅសួត, ថ្លើម និងបេះដូង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top