សុភាពនារីគួរដឹង កត្តាដែលធ្វើឱ្យសុដន់ងាយយារធ្លាក់

សុដន់ ជាតំបន់ពិសេសដ៏ទាក់ទាញមួយរបស់សុភាពនារីគ្រប់រូប។ តែសុភាពនារី ឬយុវវ័យមួយចំនួន បានជួបប្រទះបញ្ហាសុដន់យារធ្លាក់ ទាំងមិនទាន់រៀបការ និងមានកូន។ ដោយសារតែបញ្ហានេះ ទើបធ្វើឱ្យសុភាពនារីមួយចំនួន មានការអៀនខ្មាស់ ព្រោះតែបាត់បង់សោភណ្ឌភាពត្រង់បរិវេណដើមទ្រូង។

មូលហេតុធ្វើឱ្យសុដន់របស់អ្នកយារធ្លាក់ ដោយសារតែទម្លាប់រស់នៅមិនល្អមួយចំនួន៖

  • ពាក់អាវទ្រនាប់ដែលមានទំហំប៉ុនសុដន់របស់អ្នក។ ដូច្នេះសូមកុំពាក់អាវទ្រនាប់តឹង និងធំជាងសុដន់របស់អ្នក ព្រោះវាជាមូលហេតុជម្រុញឱ្យសុដន់យារមុនវ័យ។
  • ងូតទឹកក្ដៅឧណ្ហៗ ថ្វីត្បិតតែធ្វើឱ្យអារម្មណ៍ល្អ ស្រួលខ្លួនមែន តែវាបានចូលរួមចំណែកធ្វើឱ្យសុដន់របស់អ្នកយារផងដែរ។ ដូច្នេះ គួរតែចៀសវាង ឬយូរៗម្ដង។

ចំពោះដោះស្រាយបញ្ហាសុដន់ធ្លាក់យារ ឱ្យតឹងណែនឡើងវិញ៖

  • ការវះកាត់ ឬកែសម្ភស្ស ជារឿងដ៏ពេញនិយមរបស់សុភាពនារីគ្រប់រូប តែវាក៏ប្រឈមនឹងបញ្ហាសុខភាពផងដែរ។ ដូច្នេះ បើអាចគួរតែចៀសវាងវិធីសាស្រ្តនេះ។
  • ល្អបំផុត គឺធ្វើលំហាត់ប្រាណ ដែលមានអំណោយផលដល់ការបន្តឹងសុដន់ឡើងវិញ។ ការធ្វើលំហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យរាងស្លីម ស្បែកស្រស់ស្អាត ក្មេងជាងវ័យ និងជួយកម្ចាត់មេរោគក្នុងខ្លួននោះទេ ថែមទាំងជួយធ្វើឱ្យសុដន់តឹងណែន មិនងាយជ្រាយ និងយារថែមទៀតផង។
  • ចំពោះការប្រើប្រាស់ផលិតផល គួរតែសួរអ្នកជំនាញ និងដឹងព័ត៌មានឱ្យបានច្បាស់លាស់ ចៀសវាងមានហានិភ័យកើតឡើង
  • ការថែរក្សាតុល្យភាពនៃទម្ងន់ ជាផ្នែកមួយដែលចូលរួមចំណែកទប់ស្កាត់បញ្ហាសុដន់យារធ្លាក់ផងដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top