កម្ចាត់មុននៅលើផ្ទៃមុខជាមួយនឹងផ្លែប៉េងប៉ោះ

ការស្រាវជ្រាវបានឱ្យដឹងថា ប៉េងប៉ោះ មិនត្រឹមតែប្រភេទបន្ថែផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពនោះទេ ថែមទាំងជួយកម្ចាត់មុននៅលើផ្ទៃមុខរបស់យើងតាមបែបធម្មជាតិទៀតផង។

វិធីងាយៗដើម្បីកម្ចាត់មុននៅលើផ្ទៃមុខ គឺគ្រាន់តែយកផ្លែ​ប៉េងប៉ោះ​លាងទឹកឱ្យស្អាត រួចយកមក​ចិត​ជា​បន្ទះៗ។ បន្ទាប់មកយកបន្ទះប៉េងបោះនោះ ​មក​ជូត​មុនលើ​ផ្ទៃមុខ​​ថ្នមៗមួយសន្ទុះ រួចលាងចេញជាមួយទឹកស្អាតជាការស្រេច។

វិធីនេះ មិនត្រឹមតែជួយព្យាបាលជំងឺមុននោះទេ ថែមទាំងជួយបន្ថយស្លាកស្នាមដែលបន្សល់ពីមុនចាស់ៗទៀតផង។ ជាមួយគ្នានេះ ដោយសារតែ ផ្លែប៉េងប៉ោះ ផ្ទុកវីតាមីន A, C, E និង​ B6​ ទើបវាជួយបើករន្ធញើស ដើម្បីឱ្យស្បែកទទួលយកសារធាតុចិញ្ចឹមពីប៉េងប៉ោះ ទៅចិញ្ចឹមស្បែកផ្ទៃមុខបានយ៉ាងល្អផងដែរ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top