តើស្រ្តី គួរធ្វើអ្វីល្អក្នុងអំឡុងពេលមានផ្ទៃពោះ?

ទារកក្នុងផ្ទៃ ទទួលឥទ្ធិពលពីម្ដាយ ទាំងអកប្បកិរិយា លំហាត់ប្រាណ និងការទទួលទានចំណីអាហារ។ សុខភាពរបស់ម្ដាយ គឺសំខាន់ណាស់ សម្រាប់ទ្រទ្រង់ជីវិត និងការលូតលាស់កាយសម្បទារបស់ទារក។ ជាមួយគ្នានេះ ទង្វើមួយចំនួន ដែលម្ដាយធ្វើក៏ ជាមូលហេតុជួយបណ្ដុះទង្វើនោះដល់ទារកដែរ។

ដូច្នេះ ស្រ្តីពរពោះគ្រប់រូប គួរតែព្យាយាមធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ទទួលទានដោយយកចិត្តទុកដាក់ អានសៀវភៅឱ្យបានច្រើន មើលវីដេអូ និងទេសភាពស្អាតៗ ដើម្បីឱ្យការលូតលាស់របស់ទារកមានភាពល្អប្រសើរ ហើយកូនកើតមកមានសុខភាពល្អ និងមានភាពវ័យឆ្លាត។

សូមបញ្ជាក់ថាៈ ការលើកឡើងខាងលើនេះ ជាវិធីសាស្រ្តងាយៗ ដែលមានប្រសិទ្ធិភាពខ្ពស់ ចំពោះម្ដាយនិងទារក ហើយចំពោះករណីទទួលទានចំណីអាហារ ធ្វើលំហាត់ប្រាណ និងករណីផ្សេងៗទៀត សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យទើបជាការប្រសើរបំផុត៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top