សុខភាពស្បែកពិតជាសំខាន់ណាស់ មិនបុរស ឬស្រ្តី ជាពិសេសនោះគឺ សម្រស់នៅលើផ្ទៃមុខ ។ ហើយការផ្លាស់ប្ដូរអាកាសធាតុ វ័យ របបអាហារ និងទម្លាក់រស់នៅប្រចាំថ្ងៃ គឺជាមូលហេតុចម្បង ដែលពាក់ព័ន្ធនឹងសុខភាពស្បែកនៅលើផ្ទៃមុខ ។

ដូច្នេះ ដើម្បីទប់ទល់នឹងភាពចាស់បានយូរនៅថ្ងៃខាងមុខ និងភាពចាស់មុនវ័យ ជាពិសេសនោះជួយឱ្យផ្ទៃមុខរបស់អ្នកកាន់តែស្អាតជាងវ័យ អ្នកគួរអនុវត្តនូវតិចនិកដ៏សាមញ្ញខាងក្រោមនេះ ដែលជាទម្លាប់រស់ប្រចាំថ្ងៃរបស់អ្នក ។
- សូមកុំលាងផ្ទៃមុខរបស់អ្នកញឹកញាប់ពេក ។
- សូមកុំលាងផ្ទៃមុខរបស់អ្នកបន្ទាប់ពីត្រូវកំដៅថ្ងៃភ្លាមៗ ។
- សូមធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ ដើម្បីបញ្ចេញជាតិពុលពីរាងកាយ និងស្បែក តាមរយៈរន្ធញើស ។
- សូមប្រើប្រាស់ក្រែមការពារកំដៅថ្ងៃជានិច្ច ដើម្បីទប់ទល់នឹងការបំផ្លាញ់កោសិកាផ្ទៃមុខ ដោយសារកំដៅព្រះអាទិត្យ ។
- សូមពិសាទឹកឱ្យបានច្រើនក្នុងមួយថ្ងៃ និងលាបក្រែមប្រភេទណាដែលផ្ដល់ភាពត្រជាក់និងសំណើម ដើម្បីផ្ដល់ជាតិសំណើមដល់ផ្ទៃមុខ ។
- សូមលាងផ្ទៃមុខរបស់អ្នកមុនពេលចូលគេង ដើម្បីលាងសម្អាតធូលីកខ្វក់ គ្រឿងផាត់មុខ និងក្រែមការពារកំដៅថ្ងៃចេញពីផ្ទៃមុខរបស់អ្នក ។
- សូមបរិភោគនូវអាហារ បន្លែ ផ្លែឈើផ្ដល់អត្ថប្រយោជន៍ដល់ស្បែក ដូចជា ដំឡូវជ្វា ការ៉ុត ល្ហុង ប៉េងប៉ោះ ផ្កាខាត់ណា និងវីតាមីន C ប្រេងអូលីវ តែបៃតង និងផ្លែស្វាយជាដើម ។