រោគសញ្ញាជំងឺបាក់ទឹកចិត្តទាំង ៩ យ៉ាង របស់អ្នកធ្វើការ

ជំងឺបាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តម្យ៉ាងដែលធ្វើឱ្យប៉ះទង្គិចផ្លូវអារម្មណ៍យ៉ាងខ្លាំងរបស់អ្នកជំងឺ ដែលបណ្ដាលមកពីកត្តា ៤ យ៉ាងសំខាន់ៗគឺបញ្ហាផ្ទាល់ខ្លួន គ្រួសារ  ការងារ និងស្នេហាជាដើម។ ក្នុងករណីដែលអ្នកជំងឺរកដំណោះស្រាយមិនឃើញ នោះជំងឺបាក់ទឹកចិត្តនឹងវិវត្តកាន់តែធ្ងន់ធ្ងរ ហើយផលវិបាកធ្ងន់ធ្ងរចុងក្រោយបង្អស់នោះគឺ ការសម្លាប់ខ្លួន។

ចំពោះអ្នកធ្វើការ (បុគ្គលិក ឬកម្មករ) គេកត់សម្គាល់ឃើញថា ពួកគាត់កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលមកពី ប្រាក់ខែ លទ្ធផលការងារ អស់សង្ឃឹមចំពោះក្ដីស្រមៃរបស់ខ្លួន និងតានតឹងក្នុងអារម្មណ៍ខ្លាំង (ស្រ្តេស)។

ខាងក្រោមនេះជារោគសញ្ញានៃជំងឺបាក់ទឹកចិត្តរបស់អ្នកធ្វើការ៖

១. លទ្ធផលការងារធ្លាក់ចុះ ដោយសារតែប្រមូលអារម្មណ៍ធ្វើការមិនមូល ឬអារម្មណ៍គ្មាននៅកន្លែងការងារ
២. យកលទ្ធផលការងារមិនបានសម្រេចកន្លងមក មកស្ដីបន្ទោសឱ្យខ្លួនឯង
៣. ចាប់ផ្ដើមប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងខុសពីធម្មតា មិនថាការស្ដីបន្ទោសនោះស្រាល ឬធ្ងន់
៤. មានអារម្មណ៍ថាហត់នឹងការងារគ្រប់ពេលវេលា ហើយបើទោះបីជាខ្លួនឯងបានសម្រាកច្រើនដងប៉ុណ្ណា ក៏នៅតែមានអារម្មណ៍ថាហត់ដែរ
៥. ដោយសារតែការងារមិនបានសម្រេច ក៏យល់ថាខ្លួនឯងគ្មានបានការ ហើយជួនកាលយល់ថាខ្លួនឯងមិនស្មើមិត្តរួមការងារដ៏ទៃទៀត
៦. គេមិនលក់ មិនស្កប់ស្កល់ ព្រោះតែអារម្មណ៍នៅមិនសុខរវើយរើវាយនឹងការងារ តែមិនដឹងថា ត្រូវធ្វើអ្វី ទុកអ្វី ឬចាប់ផ្ដើមពីណា ទៅណា
៧. យល់ថាក្ដីស្រមៃរបស់ខ្លួនមិនអាចសម្រេចបាន ចង់បោះបង់ ទាំងខកចិត្ត
៨. មានអារម្មណ៍ថា ចង់សម្រាក ចង់ឈប់ធ្វើការមួយរយៈ
៩. គិតអវិជ្ជមានចំពោះខ្លួនឯងច្រើនពេក រហូតធ្វើឱ្យខ្លួនឯងរងសំពាធកាន់តែខ្លាំង ហើយចាប់ផ្ដើមមានអារម្មណ៍ថា ហត់នឿយនឹងការតស៊ូក្នុងជីវិត៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top