សុខភាពៈ វិធីងាយៗ ៣ យ៉ាង ដែលជួយបំបាត់ស្នាមមុននៅលើផ្ទៃមុខ ដោយគ្រាន់តែប្រើរូបមន្តធម្មជាតិ ជាមួយក្រូចឆ្មារ ប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ។

– ទឹកក្រូចឆ្មារៈ យកទឹកក្រូចឆ្មារលាយជាមួយទឹក លាបនៅលើផ្ទៃមុខមុនពេលចូលគេង ព្រឹកឡើងលាងសម្អាតចេញ។
– ប្រទាលកន្ទុយក្រពើៈ យកប្រទាលកន្ទុយក្រពើស្រស់ ចិតយកសាច់ថ្លាមកបិតលើផ្ទៃមុខមុនចូលគេង ព្រឹកឡើងលាងសម្អាតចេញ។
– ទឹកឃ្មុំៈ យកទឹកឃ្មុំតែបន្តិច លាបនៅលើផ្ទៃមុខដែលមានស្នាម បន្ទាប់មក ២ ទៅ ៣ នាទីក្រោយ សឹមលាងចេញជាមួយទឹកត្រជាក់ជាការស្រេច។
សូមបញ្ជាក់ថាៈ លោកអ្នកអាចជ្រើសរើសវិធីណាមួយដែលខ្លួនពេញចិត្ត ហើយត្រូវអត់ធ្មត់បន្តធ្វើវារហូត ទាល់តែទទួលបានលទ្ធផល។