ផ្លែទៀបបារាំង ជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរទៅដោយជាតិសរសៃ និងវិតាមីនC មានភាពអស្ចារ្យសម្រាប់សុខភាពមនុស្សគ្រប់រូប។
ផ្លែដែលមានរសជាតិជូរអែមមួយប្រភេទនេះ មិនត្រឹមតែអាចការពារជំងឺបាននោះទេ វាអាចការពារសុខភាពរបស់អ្នកឲ្យកាន់តែល្អផងដែរ។ ដូច្នេះប្រសិនបើអ្នកអាចពិសារផ្លែទៀបបារាំង ជាប្រចាំអ្នកអាចនឹងទទួលអត្ថប្រយោជន៍ដូចខាងក្រោម៖
១.ការពារប្រព័ន្ធនោមឲ្យមានសុខភាពល្អ
២.ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងទប់ស្កាត់ការទល់លាមក
៣.ប្រឆាំងភាពស្លេកស្លាំង
៤.ប្រឆាំងនឹងការឆ្លងមេរោគ
៥.ការពារជំងឺមហារីក៕