អវយវៈដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូបគឺដៃ ប៉ុន្តែទោះវាសំខាន់យ៉ាងណាក៏ដោយ មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ ឬធ្វេសប្រហែសចំពោះអាការមួយចំនួនដែលកើតនៅដៃឡើយ។ ក្នុងខ្លួនមនុស្សម្នាក់ៗ សុទ្ធតែមានសរសៃឈាមរាប់មិនអស់ ដែលភា្ជប់ទំនាក់ទំនង ពីកន្លែងមួយទៅកន្លែងមួយ ហើយដៃជាកន្លែងបណ្តុំទៅដោយសរសៃឈាមជាច្រើន ទើបនៅពេលដែលយើងមានបញ្ហាអ្វីមួយ ដៃនឹងទទួលបានព័ត៌មានភ្លាម ហើយបញ្ចេញឲ្យដឹងតាមរយ:អាការមួយចំនួនដូចខាងក្រោម៖
១.ស្ពឹងចងម្រាមដៃខាងស្តាំ
បើអ្នកមានអារម្មណ៍ស្ពឹកចុងម្រាមដៃខាងស្តាំ មានន័យថា សរសៃឈាមរបស់អ្នកកំពុងទទួលរងសម្ពាធ ជាពិសេសសរសៃប្រសាទ និងសរសៃស្មា។
២.ម្រាមដៃ ឬម្រាមជើងឆ្វេងពើតខ្ញាកៗ
ពេលដែលអ្នកបាត់បង់វីតាមីននៅក្នុងខ្លួនមួយចំនួនដូចជា វីតាមីន E វីតាមីន B1 វីតាមីន B6 និងវីតាមីន B12 នោះអ្នកនឹងមានអារម្មណ៍ថា ម្រាមដៃខាងឆ្វេង ឬម្រាមជើងខាងឆ្វេង ពើតខ្ញាកៗ។
៣.ឈឺកូនដៃខាងឆ្វេង
ករណីដែលអ្នកឈឺម្រាមដៃកូនខាងឆ្វេង គឺបញ្ជាក់ថា អ្នកមានបញ្ហាសរសៃប្រសាទ និងខូចសរសៃប្រសាទហើយ។
៤.ឧស្សាហ៍ពើតម្រាមដៃម្រាមជើង
រោគសញ្ញាដំបូងស្រដៀងគ្នាមួយ ដែលអ្នកជំងឺទឹកនោមផ្អែមភាគច្រើនតែងតែកើតមាន គឺឧស្សាហ៍មានអារម្មណ៍ពើតម្រាមដៃ និងម្រាមជើង។
អាស្រ័យហេតុនេះ ប្រសិនបើអ្នកកំពុងកើតមានរោគសញ្ញាណាមួយដូចខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឲ្យបានត្រឹម៕