ប្រេងអូលីវ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅទូទាំងពិភពលោក ក្នុងការចម្អិនអាហារផ្សេងៗ ព្រោះវាមិនប៉ះពាល់ដល់សុខភាពដូចជាខ្លាញ់សត្វឡើយ។ ក្នុងពេលបច្ចុបន្បន្ននេះ វាបានក្លាយទៅជាឱសថមួយប្រភេទដែលអាចថែរក្សាសុខភាព និងសម្រស់យ៉ាងពូកែបំផុត ជាពិសេសប្រសិនបើអ្នកលាយជាមួយនឹងក្រូចឆ្មារ។
ខាងក្រោមនេះ ជាគុណសម្បត្តិនៃការលាយបញ្ចូលគ្នារវាង ប្រេងអូលីវ និងទឹកក្រូចឆ្មារ៖
១.ថែរក្សាសក់ ស្បែក និងក្រចក
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហាសក់ ស្បែក និងក្រចក ឲ្យមានសំណើម និងមានសុខភាពល្អជានិច្ច អ្នកត្រូវលាបឱសថមួយនេះដោយផ្ទាល់។
២.គ្រប់គ្រងកូឡេស្តេរ៉ុលអាក្រក់
ប្រេងអូលីវមានផ្ទុកជាតិខ្លាញ់ដែលអាចជួយគ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម និងទប់ស្តាត់ការបង្កើនបន្ទះកូឡេស្តេរ៉ុលអាក្រក់ដែលតោងជាប់តាមសរសៃឈាម។ ប្រសិនបើអ្នកទទួលទានទៀងទាត់ សរៃឈាមនឹងមានសុខភាពល្អ។
៣.រំលាយខ្លាញ់ក្បាលពោះ
ឱសថធម្មជាតិមួយប្រភេទនេះ អាចជួយធ្វើឲ្យប្រសើរឡើងនូវមុខងារនៃថ្លើម ថង់ទឹកប្រមាត់ ដែលជាសរីរាង្គដ៏សំខាន់ក្នុងការជួយជំរុញដល់ការរំលាយជាតិខ្លាញ់ និងជួយជំរុញដល់ការរំលាយអាហារ។ ដូច្នេះ សម្រាប់អ្នកដែលមានក្បាលពោះសុទ្ធតែខ្លាញ់ អាចប្រើប្រាស់ប្រេងអូលីវ និងក្រូចឆ្មារបាន។
៤.គ្រប់គ្រងសម្ពាធឈាម
ប្រេងអូលីវ និងទឹកក្រូចឆ្មារ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដែលល្អបំផុតសម្រាប់ការថែរក្សាសម្ពាធឈាម។ ជាពិសេសប្រសិនបើអ្នកទទួលទានទាំងពោះទទេ វាអាចជួយគ្រប់គ្រងសម្ពាធឈាម និងបង្កើនអត្រានៃចលនាចង្វាក់បេះដូង។
៥.បង្ការភាពចាស់មុនអាយុ
ប្រសិនបើអ្នកទទួលទានជារៀងរាល់ថ្ងៃ វានឹងបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមកោសិកា និងការពារភាពចាស់មុនអាយុមានប្រសិទ្ធភាពបំផុត។
ររៀបផ្សំ និងប្រើប្រាស់៖
១.ប្រេអូលីវ កន្លះស្លាបព្រា និងទឹកក្រូចឆ្មារ កន្លះស្លាបព្រាបាយ។
២.ផ្សំរបស់ទាំងពីរមុខនេះបញ្ចូលគ្នា ឲ្យក្លាយទៅជាល្បាយតែមួយ។
៣.ទទួលទានមុនពេលញ៉ាំបាយពេលកន្លះម៉ោង ហើយយ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍។
៤.សម្រាប់ការថែរក្សាសក់ ស្បែក និងក្រចក ក្រោយពេលលាយបញ្ចូលគ្នាហើយ អ្នកគួរតែលាបវាដោយផ្ទាល់៕