បើនិយាយដល់អត្ថបទដែលទាក់ទងទៅនឹងការថែរក្សាសក់ ដើម្បីឱ្យសក់ស្អាត មានសុខភាពល្អ មានសភាពទន់រលោង ស្រស់ស្អាត Daily Wellness ស្ទើរតែមិនដែលភ្លេចទាល់តែសោះក្នុងការលើកយកនូវអត្ថបទផ្សេងៗជាច្រើនឱ្យប្រិយមិត្តបានអាន និងអនុវត្ត ដើម្បីទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត ប៉ុន្តែមិនដឹងថាតើមិត្តអ្នកអានប៉ុន្មានរូបទេ ដែលបានអនុវត្តតាមយ៉ាងត្រឹមត្រូវជាប់លាប់ទៅតាមក្បួននោះ។ មិនថាលោកអ្នកធ្លាប់ ឬមិនធ្លាប់បានអាននោះទេ អត្ថបទមួយនេះនៅតែអាចផ្តល់ជាប្រយោជន៍សម្រាប់អ្នកដែលចង់ឱ្យសក់មានសុខភាពល្អដដែល។ នេះគឺជាទង្វើដែលអ្នកគួរ និងមិនគួរធ្វើ ប្រសិនបើចង់បានសក់ស្អាតដូចបំណង។
រឿងគួរធ្វើ
– ម៉ាស្សាស្បែកក្បាលជារៀងរាល់ថ្ងៃ
– សម្អាតសក់ជាមួយទឹកត្រជាក់
– សម្អាតស្បែកក្បាល មិនមែនតែចុងសក់នោះទេ
– កក់សក់ជាមួយសាប៊ូដែលអាចបន្ថែមសំណើមដល់សរសៃសក់រាល់ពេលដែលអ្នកងូតទឹកក្នុងអាងហែលទឹករួច
– ប្រើកន្សែងទន់ ងាយជក់ទឹក សម្រាប់ជូតសម្ងួតសក់
– យកជាតិទឹកចេញពីសក់ដោយការផ្តិត មិនមែនញីខ្លាំងៗ ឬទាញនោះទេ។
រឿងមិនគួរធ្វើ
– ថ្នាំអប់សក់ ឬផលិតផលធ្វើម៉ូដសក់ គួរប្រើចំពោះតែសរសៃសក់ មិនត្រូវឱ្យប៉ះដល់ស្បែកក្បាលឡើយ
– មិនត្រូវលាង ឬសម្អាតសក់ដោយទឹកក្តៅញឹកញាប់ពេកទេ
– កុំធ្វើម៉ូដសក់ណាដែលត្រូវចង ឬទាញសក់ខ្លាំងៗពេក
– កុំនិយមម៉ូដសក់ដែលប្រើកម្តៅញឹកញាប់ពេក
– កុំសិតសក់នៅពេលវាកំពុងសើម។
រឿងទាំងអស់នេះគឺងាយៗ ខ្លីៗ ស្រួលចាំ ដូច្នេះបើលោកអ្នកពិតជាធ្វើមែននោះ ធានាថាសក់របស់អ្នកពិតជាមិនរងគ្រោះឡើយ៕