ធ្វើ​ម៉េច​ដឹងបាន​ថា កូន​កើត​ប្រតិកម្ម​ចាញ់​អាហារ?

ប្រតិកម្ម​ចាញ់​អាហារ ​គឺការដែល​ប្រព័ន្ធ​ទប់ទល់​ជាតិពុល​ក្នុង​រាងកាយ​កើត​ភាព​វិលវល់ គិតថា​សារធាតុ​អាហារ​ដែល​ប្រក្រតី​មិនមាន​គ្រោះថ្នាក់​ចំពោះ​រាងកាយ​បែរ​ទៅជា​មាន​គ្រោះថ្នាក់ ទើប​មានប្រតិកម្ម​ប្រឆាំងនឹង​សារធាតុ​បង្ក​ប្រតិកម្ម​ចាញ់​ក្នុង​អាហារ​នោះ ដោយ​សាង​បដិបក្ខប្រាណ​ឡើងមក​តតាំង​នឹង​សារធាតុ​នោះ​ ធ្វើឱ្យ​កើតជា​អាការ​ប្រតិកម្ម​ចាញ់ ដូចជា កណ្តាស់ ខ្លួនប្រាណ​ហើម ​ឡើង​ក្រហម ឬ​ឡើង​កន្ទួល​នៅលើ​ស្បែកជាដើម ដូច្នេះ​បើ​អ្នក​ម្តាយ​សង្ស័យថា កូនតូច​មាន​អាការ​ប្រតិកម្ម​ចាញ់ អ្នក​ម្តាយ​គួរតែ​ទៅ​ប្រឹក្សា​ជាមួយគ្រូពេទ្យ​កុមារ​ជាបន្ទាន់។

តើ​អ្នក​ម្តាយ​នឹង​ជួយ​កូនតូច​យ៉ាងណា បើ​កូន​មាន​អាការ​ប្រតិកម្ម​ចាញ់​អាហារ?
1/ កត់ត្រា​ទុក​ថា តើ​កូន​ញ៉ាំ​អ្វីខ្លះ​ក្នុងមួយថ្ងៃៗ ដើម្បី​រក​មូលហេតុ​នៃ​ការកើត​ប្រតិកម្ម​ចាញ់​នោះ។
2/ ឱ្យ​កូន​ញ៉ាំ​អាហារ​ប្រភេទ​ថ្មី​រៀងរាល់4ថ្ងៃ​ ក្នុងអំឡុង​ឱ្យ​អាហារ​បន្ថែម​តាម​វ័យ វា​នឹង​ជួយ​សង្កេត​តាមដាន​មើល​ប្រតិកម្មថ្មីៗរបស់​កូន​បាន។
3/ ចំណាំទុក​ថា អាហារ​ណាមួយ​ដែល​កូន​ញ៉ាំ​ហើយ​កើតមាន​ប្រតិកម្ម​ចាញ់ ដើម្បី​ចៀសវាង​កុំឱ្យ​កូន​ញ៉ាំ​លើក​ក្រោយ​ទៀត។
4/ នៅពេល​កូន​កើត​ប្រតិកម្ម​ចាញ់​អាហារ ឬ​ថ្នាំពេទ្យ ចូរ​ប្រញាប់​នាំ​កូនតូច​ទៅ​មន្ទី​រពេទ្យ​ជាបន្ទាន់ ដើម្បី​ទទួល​ការ​ព្យាបាលយ៉ាង​ត្រឹមត្រូវ និង​ទាន់ពេលវេលា។
5/ ចំណែក​អាការ​អាហារ​មិន​រំលាយ​វិញ អាច​ពិបាក​សង្កេតឃើញ​ជាង​បន្តិច តែ​វិធី​ដែល​ល្អ​បំផុត​គឺ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យជួយ​វិនិច្ឆ័យ និង​ផ្តល់​ពាក្យ​ប្រឹក្សា ដើម្បី​នឹង​បាន​ចាត់ការ​បញ្ហា​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top