បើចូលចិត្តបរិភោគបន្លែឆៅ គួរពិចារណាឡើងវិញ

មានមនុស្សជាច្រើននាក់ ដែលនិយមចូលចិត្តទទួលទានបន្លៃឆៅខ្លាំងណាស់ តែថ្ងៃនេះគេហទំព័រ Daily Wellness បាននាំយកចំណេះដឹងទូទៅថ្មីៗ នាំមកចែកចាយជូនប្រិយមិត្តដែលមិនទាន់បានជ្រាបយល់អំពី ការទទួលទានបន្លែឆៅ ថាតើមានបន្លែប្រភេទណាខ្លះ ដែលយើងមិនគួរបរិភោគឆៅ ហើយមានមូលហេតុអ្វីខ្លះ ?

បន្លែដែលយើងបរិភោគរាល់ថ្ងៃនេះ មានបន្លែមួយចំនួនដែលយើងមិនគួរទទួលទានទាំងឆៅ ហើយស្រស់បាន ព្រមទាំងនៅក្នុងបរិមាណច្រើនទៀតផង ព្រោះវាអាចបណ្ដាលឲ្យយើង ចុកពោះ ហើមពោះបានយ៉ាងងាយ ហើយខ្លះទៀតមានផលប៉ះពាល់អាក្រក់ដល់រាងកាយយ៉ាងសាហាវទៀតផងដែរ ។

១.សណ្ដែកបណ្ដុះ

អ្នកដែលនិយមទទួលទានសណ្ដែកបណ្ដុះឆៅ គួរយល់ដឹងថា នៅក្នុងបន្លែប្រភេទនេះ មានផ្ទុកនូវជាតិពិសធម្មជាតិ ដែលគេឲ្យឈ្មោះថា Phytate វាបានបំផ្លាញសារធាតុចិញ្ចឹមក្នុងរាងកាយ ហើយរារាំងរាងកាយមិនឲ្យស្រូបសារធាតុចិញ្ចឹមបាន ។

២.សណ្ដែកទ្រើង

សណ្ដែងទ្រើង ឬសណ្ដែកគួ ប្រសិនបរិភោគឆៅច្រើន វាអាចបណ្ដាលឱ្យហើមពោះ ព្រោះដោយសារតែវាមានសារធាតុកាបូនឌីអុកស៊ីតច្រើន។

៣.ស្ពៃក្ដោប ផ្កាខាត់ណា និងផ្កាខាត់ណាខៀវ

បន្លែ ៣ ប្រភេទនេះ មានផ្ទុកជាតិពិសដូចគ្នា គឺសារធាតុពុលដែលមានឈ្មោះថា Goibrogen វាជាសារធតុម៉្យាងដែលរារាំងរាងកាយ មិនឲ្យស្រូបយកសារធាតុ អ៊ីយ៉ូតទីរ៉ូអ៊ីត ហើយវាអាចបណ្ដាលឲ្យយើងកើតជំងឺ ពកក ដោយមិនដឹងខ្លួននាពេលអនាគត ។

៤.ផ្ទី

មិនគួរទទួលទានបន្លែនេះឆៅមួយនេះឡើយ ព្រោះផ្ទីជាបន្លែមួយប្រភេទ ដែលបំផ្លាញនឹងមិនឲ្យរាងកាយស្រូបយកជាតិដែក ។

៥.ទំពាំង និង ដំឡូងមី

អាហារឆៅប្រភេទនេះ មានសារធាតុពុលឈ្មោះ Cyanogenic glycosides ជាជាតិពុលដែលកើតឡើងពីធម្មជាតិឯកឯង ហើយវាអាចបំលែងខ្លួនជាសារធាតុពុលផ្សេងមួយទៀត ដែលគេឲ្យឈ្មោះថា Cyanide ជាសារធាតុពុលបំផ្លាញប្រព័ន្ធសរសៃប្រសាទ ។ ដូច្នោះហើយមុនទទួលទានបន្លែប្រភេទនេះ គប្បីគួរតែចម្អិនឲ្យឆ្អិនជាមុនសិន ៕

 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top