ពិតទេ? ផឹកទឹកច្រើនគឺធ្វើឱ្យប៉ះពាល់ដល់សុខភាព?

រាងកាយរបស់យើងមិនអាចរស់នៅដោយគ្មានទឹកបាននោះទេ ប៉ុន្តែប្រសិនបើអ្នកផឹកច្រើនហួសហេតុពេកក៏បង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។

ការផឹកទឹកច្រើនហួសពីសមត្ថភាពរបស់តម្រងនោម ជាតិសូដ្យូមនៅក្នុងឈាមនឹងអតុល្យភាព ដែលអាចបណ្តោលឲ្យខូចខួរក្បាល និងរាងកាយ។

តម្រងនោមពីរអាចទទួលទានទឹកត្រឹមតែ ៨០០ ទៅ ១០០០មីលីលីត្រប៉ុណ្ណោះក្នុងរយៈពេលមួយម៉ោង។ នៅពេលអ្នកផឹកទឹកលើសពីសមត្ថភាពរបស់វា អាចបណ្តោលឲ្យមានបញ្ហាសុខភាពកើតឡើង។ បញ្ហាចម្បងគឺកម្រិតកោសិកា៖ ប្រសិនបើអ្នកផឹកទឹកច្រើនពេកនឹងធ្វើឲ្យជាតិសូដ្យូម និងអតុល្យភាពជាតិទឹកក្នុងកោសិកា ដែលបង្កឲ្យកោសិកាមានភាពហើម។

ពិតទេ? ផឹកទឹកច្រើនគឺធ្វើឱ្យប៉ះពាល់ដល់សុខភាព?

ប្រសិនបើកោសិកាខួរក្បាលបន្តរីកធំ ហើយសម្ពាធនៅក្នុងខួរក្បាលនៅតែបន្តកើនឡើង វាអាចបណ្តោលឲ្យខូចខួរក្បាល សន្លប់ និងស្លាប់។ ជាតិទឹកបន្តលើសខ្លាំងពេកក្នុងរយៈពេល ១០ម៉ោង អាចបណ្តោលឲ្យអ្នកស្លាប់បាន។

ដូច្នេះ យើងគួរតែកែសម្រួលការទទួលទានទឹកឲ្យបានសមស្របទៅនឹងតម្រូវការរាងកាយ។ ទឹកក៏អាចមានផ្ទុកជាតិពុល ដែលអាចបណ្តោលឲ្យមនុស្សស្លាប់ផងដែរប្រសិនបើផឹកច្រើនពេក៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top