ទឹកដោះគោក្តៅជាមួយរមៀត
ទឹកដោះគោក្តៅគឺជាភេសជ្ជៈដែលមានឥទ្ធិពលល្អក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពនៃការគេង ជួយកម្ចាត់ការគេងមិនលក់។ មូលហេតុគឺដោយសារតែទឹកដោះគោមានផ្ទុក tryptophan ដែលជាអាស៊ីតអាមីណូដែលជំរុញឱ្យរាងកាយសម្រាក។ អ្នកអាចផ្សំទឹកដោះគោជាមួយម្សៅរមៀត ដើម្បីបង្កើនប្រសិទ្ធភាព ជួយបង្កើនគុណភាពនៃការគេង និងជួយពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
អ្នកគ្រាន់តែត្រូវកំដៅទឹកដោះគោ បន្ថែមម្សៅរមៀតបន្តិច ហើយកូរឱ្យសព្វ ទើបអាចប្រើប្រាស់បាន។
តែខ្ញី
តែខ្ញីមានលក្ខណៈសម្បត្តិក្តៅឧណ្ហៗ ដែលជួយសម្រួលដល់រាងកាយ ជំនួយដល់ការរំលាយអាហារ និងជួយឱ្យអ្នកគេងលក់ស្រួលជាងមុន។
តែជីរអង្កាម
តែជីរអង្កាម មានធាតុផ្សំសកម្ម menthol ដែលបន្ធូរសាច់ដុំ កាត់បន្ថយរោគសញ្ញាឈឺក្បាល ជំរុញចលនាឈាម និងជួយកែលម្អគុណភាពនៃការគេង។ អ្នកអាចយកស្លឹកជីរអង្កាមស្រស់ ឬក្រៀមមួយក្តាប់ត្រាំក្នុងទឹកពុះប្រហែល ១០ នាទី ហើយផឹកពេលនៅក្តៅ។
ចេកក្រឡុក
ចេកជាអាហារដ៏ល្អសម្រាប់អ្នកមានជំងឺគេងមិនលក់។ ផ្លែចេកមានផ្ទុកនូវម៉ាញ៉េស្យូម និងប៉ូតាស្យូមច្រើន ដែលជួយលើកកម្ពស់ការសំរាកលំហែ ដែលអនុញ្ញាតឱ្យរាងកាយគេងលក់ស្រួលជាងមុន។ អ្នកអាចប្រើផ្លែចេកជាភេសជ្ជៈផ្តល់សុខភាព ជួយបង្កើនគុណភាពដំណេក៕