You are currently viewing វិធីទទួលទានទឹកឱ្យបានត្រឹមត្រូវដើម្បីសុខភាពល្អ និងជីវិតស្រស់ថ្លា
វិធីទទួលទានទឹកឱ្យបានត្រឹមត្រូវដើម្បីសុខភាពល្អ និងជីវិតស្រស់ថ្លា

វិធីទទួលទានទឹកឱ្យបានត្រឹមត្រូវដើម្បីសុខភាពល្អ និងជីវិតស្រស់ថ្លា

អ្នកណា​ក៏​ដឹង​ដែរ​ថា ទឹកស្អាត​ល្អ​ចំពោះ​សុខភាព តែ​មិនមែន​ថា​ទទួលទាន​ទឹក​ធម្មតា​ហើយនឹង​មាន​អារម្មណ៍​ថា​ស្រួលខ្លួន​ភ្លាម​នោះទេ ព្រោះ​រឿង​បែបនេះ​ស្ថិតនៅលើ​ទិច​និកល្អៗដូចគ្នា ព្រោះ​បើ​ទទួលទាន​ទឹក​ត្រឹមត្រូវ​តាម​វិធី​ហើយ​នោះ សុខភាព​ក៏​នឹង​រឹងប៉ឹង អាច​តស៊ូ​ពេញ​មួយឆ្នាំ​ថ្មី​នេះ​ដោយ​មិន​ពិបាក​ឡើយ។

ដោយសារតែ​ទឹកស្អាត​មាន​ប្រយោជន៍​ចំពោះ​រាងកាយ​យ៉ាងច្រើន និង​ជា​រឿង​ចាំបាច់​ក្នុងការ​រស់នៅ ព្រោះ​រាងកាយ​របស់​យើង​ប្រកប ទៅដោយ​ទឹក​ស្ទើរតែ 70% ឯណោះ ហើយ​ក្នុងមួយថ្ងៃៗនឹងមាន​ការ បញ្ចេញ​ជាតិ​ទឹក​ចេញពី​រាងកាយ​ក្នុង​រូប​បែប​ជា​ទឹកមូត្រ ញើស និង​ដង្ហើម​ប្រមាណ​ជា 0.5-2លិ​ត្រ ហើយ​ថែមទាំង​ជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើការ​របស់​ប្រព័ន្ធផ្សេងៗក្នុង​រាងកាយ​ទៀតផង។ ជា​ចំណែក​ប្រកប​របស់​ឈាម ជួយ​ដល់​ការហូរ​វិល​របស់​លោហិត ថែមទាំង​នៅបាន​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ឱ្យ​ស្ថិតស្ថេរ និង​នៅ​ជួយ​រំលាយ បឺត​ជ្រាប និង​ដឹកនាំ​សារធាតុ​អាហារ​ទៅ​ឯ​កោសិកាផ្សេងៗទូទាំង​រាងកាយ ហើយ​ដែល​សំខាន់​នោះ​គឺ ជួយ​ដល់​ការ​រំអិល​របស់​ការធ្វើការ​ងារ​របស់​អវយវៈផ្សេងៗក្នុង​រាងកាយ និង​បញ្ចេញ​កម្ទា​ត់​វត្ថុ​កាកសំណល់ និង​សារធាតុពុល​ចេញពី​រាងកាយ​ទៀតផង។

ក្រៅពីនេះ​ទឹកស្អាត​ដែល​យើង​ទទួលទាន​ចូលទៅ​នោះ នៅបាន​ជួយ​ធ្វើឱ្យ​ខួរក្បាល​ធ្វើការ​បាន​កាន់តែ​ល្អ​ឡើង សាច់​ស្បែក​ស្រស់​ភ្លឺ​ថ្លា និង​ស្អាត​ចេញ​មកពី​ខាងក្នុង។ នោះ​គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​យើង​ត្រូវតែ​ទទួលទាន​ទឹក​ពី 6-8កែវ ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​តុល្យការ​ក្នុង​រាងកាយ​របស់​យើង។

វេជ្ជបណ្ឌិត​ជំនាញ​ខាង​ផ្នែក​សុខភាព​បាន​បង្ហើប​ឱ្យដឹងថា ជាទូទៅ​យើង​គួរ​ទទួលទាន​ទឹកស្អាត​បរិសុទ្ធ​ឱ្យបាន​ប្រមាណ​ជា 2លីត្រ​ក្នុង​មួយថ្ងៃ ព្រោះ​បើ​រឹតតែ​ទទួលទាន​ទឹក​ច្រើន​ក៏​រឹតតែ​បន្ទោបង់​បញ្ចេញ​កាកសំណល់​បាន​កាន់តែ​ល្អ​ឡើង ធ្វើឱ្យ​សាច់​ស្បែក​ស្រស់បស់​មានសំណើម ភ្លឺរលោង កាត់បន្ថយ​ភាព​ធុញថប់​តានតឹង​បាន​ច្រើន​ទៀត ផង។

វិធីទទួលទានទឹកឱ្យបានត្រឹមត្រូវដើម្បីសុខភាពល្អ និងជីវិតស្រស់ថ្លា

“អំឡុង​ពេលដែល​គួរ​ទទួលទាន​ទឹក​បំផុត​នោះ​គឺ ក្រោយពេល​ភ្ញាក់​ពី​គេង បន្ទាប់ពីនោះ​គួរ​ទទួលទាន​ទឹក​មុន​ពេលបាយ 1ម៉ោង និងក្រោយ​ពេលបាយ 1ម៉ោង ដោយ​វិធី​ទទួលទាន​ទឹក​មិនបាន​កំណត់​តាមបែប​ណាមួយ​ពិតប្រាកដ​នោះទេ គឺ​ស្ថិត​លើ​ទិច​និក​របស់​មនុស្ស ម្នាក់ៗ បែងចែក​ទៅតាម​ឡែ​ហ្វ៍​ស្តា​យល៍ តែ​មិនគួរ​ទទួលទាន​ទឹក​ម្តង 8កែវជាប់ៗគ្នា​នោះទេ ព្រោះ​អាចធ្វើឱ្យ​សូ​ដ្យូ​ម​នៅក្នុង​ឈាម​ធ្លាក់ចុះ ធ្វើឱ្យ​រឹតតែ​ស្រេកទឹក​ខ្លាំង​ឡើង​ទៀត និង​ហើម​ខួរក្បាល។ ចំពោះ​បទពិសោធ​ផ្ទាល់ខ្លួន​វិញ ខ្ញុំ​នឹង​ទទួលទាន​ទឹក​នៅពេល​ព្រឹក 3កែវ ដើម្បី​បន្ថែម​ទឹក​ឱ្យ​ឈាម ពេល​ថ្ងៃ 3កែវ ដើម្បី​ជួយ​បណ្តេញ​កាកសំណល់​ចេញពី​ក្នុង​រាងកាយ មុន​ងូតទឹក​ពេល​ព្រលប់ 1កែវ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម និង​មុន​គេង1កែវ ដើម្បី​កម្ចាត់​កាកសំណល់​ដែល​នៅ​សេសសល់​ក្នុង​រាងកាយ ជួយ​ឱ្យ​គេង​លក់​ស្រួល តែ​មិនចាំបាច់​ទទួលទាន​ទឹក​ច្រើន​ជ្រុល​ពេក​នោះទេ ព្រោះ​អាច​នឹងធ្វើ​ឱ្យ​គេង​លក់​មិនបាន​គ្រប់គ្រាន់” វេជ្ជបណ្ឌិត​ជំនាញ​ខាង​សុខភាព​បញ្ជាក់បន្ថែម។

មិន​ថា​តាម​ទិច​និក​ណាក៏ដោយ រឿង​មួយ​ដែល​ត្រូវ​ពិនិត្យមើល​ឱ្យបាន​ច្បាស់លាស់​នោះ​គឺ ទឹក​ត្រូវតែ​ជា​ទឹក​ស្អា​តបរិសុទ នោះ​អ្នក​នឹង មាន​សុខភាព​ល្អ 50%ជាមុន​ស្រេច​ទៅហើយ៕

Leave a Reply