You are currently viewing គន្លឹះងាយៗ ៦យ៉ាង ដែលឪពុកម្ដាយគួរតែធ្វើដើម្បីជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច
គន្លឹះងាយៗ ៦យ៉ាង ដែលឪពុកម្ដាយគួរតែធ្វើដើម្បីជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

គន្លឹះងាយៗ ៦យ៉ាង ដែលឪពុកម្ដាយគួរតែធ្វើដើម្បីជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

ពេល​កូនតូច​អាយុ​គ្រប់ ១ខួប កូន​នឹង​ចាប់ផ្តើម​មាន​ការវិវឌ្ឍ​ខាង​ការ​និយាយបាន​ច្រើនជាង​មុន​ហើយ។ លោក​វេជ្ជបណ្ឌិត Richard Woolfson អ្នកជំនាញ​ខាង​ផ្នែក​ការវិវឌ្ឍ​របស់​កុមារ​បឋមវ័យ​បាន​ប្រាប់​ទុក​ថា ឪពុកម្តាយ​អាចជួយ​បង្កើន​ការវិវឌ្ឍ​ខាង​ភាសា​និយាយ​ដល់​កូនតូច​បាន​តាមរយ:៖

1. ឧស្សាហ៍​និយាយ​ឱ្យ​កូន​ស្តាប់​ជា​គំរូ : ព្រោះកូនៗនឹង​រៀន​យល់ដឹង និង​ចងចាំ​តាមរយ:ការនិយាយ ការបញ្ចេញ​សំឡេង​របស់​យើង។

2. កុំ​បង្ខំ : បើ​ចង់​ស្តាប់​កូន​និយាយ​ពាក្យ​ដំបូង ចូរ​កុំ​បដិសេធ​ក្នុង​ការឱ្យ​របស់​ដែល​គេ​ចង់បាន ទោះជា​គេ​នៅ​មិនទាន់​អាច​ប្រាប់​ឈ្មោះ​វត្ថុ​នោះបាន​ក៏ដោយ។

3. និយាយ​លេង​ជាមួយ​កូន : ព្រោះ​ធម្មជាតិ​ក្នុង​ការរៀន​យល់ដឹង​ពី​ការនិយាយ ត្រូវ​ចាប់ផ្តើម​ពី​ការ​ស្តាប់​ជាមុនសិន រួច​ទើប​កើតការ​បញ្ចេញ​សំឡេង​ធ្វើ​ត្រាប់​តាម​ជា​ក្រោយ។

គន្លឹះងាយៗ ៦យ៉ាង ដែលឪពុកម្ដាយគួរតែធ្វើដើម្បីជួយអភិវឌ្ឍខាងភាសានិយាយដល់កូនតូច

4. អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់ ដើម្បី​ជាការ​ជំរុញ : កូនៗនឹង​សម្លឹង​មើលមុខ​អ្នក ខណ:ពេល​អ្នក​កំពុង​អាន និង​ស្តាប់​ជាមួយ​ផង គឺជា​កល-​យុទ្ធ​មួយ​ដើម្បីឱ្យ​កូនចាប់​អារម្មណ៍​ចង់​និយាយ​ដែរ។

5. បង្ហាញ​ភាព​ចាប់អារម្មណ៍​ពេល​កូន​ចាប់ផ្តើម​ចង់​និយាយ :  កូនតូចៗមាន​តម្រូវការ​ក្នុងការ​និយាយ និង​ចង់ឱ្យ​យើង​ស្តាប់​គេ​និយាយ​ម្តង​ដូចគ្នា ដូច្នេះ​ចូរ​ព្យាយាម​សម្តែង​ឱ្យ​កូន​ដឹងថា អ្នក​កំពុង​តាំងចិត្ត​ចង់​ស្តាប់​អ្វីដែល​គេ​និយាយ​ផង។

6. ឧស្សាហ៍​ច្រៀង និង​និយាយ​ពាក្យ​ដែលមាន​ចង្វាក់​ចុង​ជួន :  ដូចជា​ចម្រៀង ឬ​កំណាព្យ នឹង​ជួយ​ឱ្យ​កូន​មាន​អារម្មណ៍​សប្បាយ​នឹង​ស្តាប់ ធ្វើឱ្យ​ងាយ​ចាំ និង​ចង់​និយាយ​ដែរ៕

Leave a Reply