You are currently viewing ការសិក្សាបង្ហាញថា បុរសជាសះស្បើយពីជំងឺគ្រុនផ្ដាសាយលឿនជាស្ត្រី តើមកពីហេតុអ្វី?
ការសិក្សាបង្ហាញថា បុរសជាសះស្បើយពីជំងឺគ្រុនផ្ដាសាយលឿនជាស្ត្រី តើមកពីហេតុអ្វី?

ការសិក្សាបង្ហាញថា បុរសជាសះស្បើយពីជំងឺគ្រុនផ្ដាសាយលឿនជាស្ត្រី តើមកពីហេតុអ្វី?

សម្រាប់​អ្នកជំងឺ​គ្រុនផ្ដាសាយ​ធំ​ ភាគច្រើន​មាន​អាការ​ក្អក​រយៈពេល​ ១-២ សប្ដាហ៍​ មាន​ហៀរ​ទឹកសំបោរ​ ឈឺក​ មាន​អាការ​គ្រុនក្ដៅ​ នឿយហត់​អស់កម្លាំង​ ទន់ខ្សោយ​សាច់ដុំ​។ ហើយ​រោគសញ្ញា​ទាំងអស់​នេះ​ នឹង​បណ្ដាល​ឱ្យ​អ្នក​ចុះ​ខ្សោយកម្លាំង​ខ្លាំង​ ដែល​មាន​ខ្លះទៀត​ឈាន​ដល់​អាការ​ធ្ងន់ធ្ងរ​ អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​បាន​ផង​ដែរ​។

ការ​ស្រាយ​បញ្ជាក់​មូលហេតុ​ជំងឺ​គ្រុនផ្ដាសាយ​ធំ​ មាន​វិធី​សាមញ្ញ​ជាច្រើន​ដែល​អាច​ឱ្យ​យើង​ព្យាបាល​បាន​ដោយខ្លួនឯង​ វា​ជា​ជំងឺ​ដែល​ងាយ​កើតឡើង​ដោយសារ​វី​រ៉ុស​។ មនុស្ស​មួយចំនួន​កើតជំងឺ​គ្រុនផ្តាសាយ​ ២ ទៅ ៤ដង​ក្នុង ១ឆ្នាំ​ ចំ​ណែ​កក្មេង​ៗវិញ​គឺ​ អាច​កើត​បាន​រហូតដល់​ទៅ៤​ ទៅ ៦ដង​ក្នុង ១ឆ្នាំ​។ យ៉ាងណាមិញ​ អាការរោគ​ជំងឺ​នេះ​ អាច​ជាសះស្បើយ​វិញ​បាន​យ៉ាង​លឿន​ គឺ​អាស្រ័យ​ទៅលើ​ភេទ​របស់​មនុស្ស​។

លទ្ធផល​នៃ​ការសិក្សា​របស់​ស្ថាប័ន​ពេទ្យ​ John​ Hopkins​ Bloomberg​ School​ of​ Public​ Health​ បាន​អះអាង​ថា​ ជាទូទៅ​ស្ត្រី​មាន​ប្រភេទ​អ័រម៉ូន​ម្យ៉ាង​ដែល​ជួយ​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​អាការ​គ្រុនផ្ដាសាយ​បាន​លឿន​ជាង​បុរស​ បើ​ទោះ​បី​ជា​ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ការពារ​វី​រ៉ុ​សគ្រុន​ផ្ដាសាយធំ​ ដែល​ស្ថិតនៅ​ក្នុង​កម្រិត​ស្មើគ្នា​យ៉ាងណា​ក៏ដោយ​។ ក៏ប៉ុន្ដែ​ ការ​ស្រាយ​បញ្ជាក់​របស់​អ្នក​វិទ្យាសាស្ត្រ​នៃ​ក្រុម​វេជ្ជបណ្ឌិត​ខាងលើ​ បាន​រក​ឃើញ​ថ្មី​ ក៏បាន​អះអាងបន្ថែម​ថា​ បើ​ទោះបីជា​ការ​ពិសោធ​ទៅលើ​សត្វ​កណ្ដុរ​ និង​កោសិកាភេទ​ប្រុស​ដែល​មាន​ឆ្លង​វី​រ៉ុ​សគ្រុន​ផ្ដាសាយធំ​ H1N1​ ក្រុម​សម្ពន្ធ​ A ក៏ដោយ​ តែ​លទ្ធផល​សរុប​បាន​បង្ហាញថា​ បុរស​គឺ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​គ្រុនផ្ដាសាយ​ធំ​បាន​លឿន​ជាង​ស្ត្រី​។

អ្នក​វិទ្យា​សា​ស្ត្រដ​ដែរ​បាន​អះអាង​ថែម​ថា​ សភាព​ដែល​បុរស​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយធំ​លឿន​ជាង​ស្ត្រី​ ក៏​ព្រោះតែ​ភេទប្រុស​អាច​ផលិត​ប្រូ​តេ​អុីន​មួយ​ដែល​ឱ្យឈ្មោះ​ថា​ “Amphiregulin​” ដែល​ជួយ​ហុច​ផល​ដល់​ការ​ព្យាបាល​អាការ​ឈឺចាប់​បាន​ច្រើនជាង​ស្ត្រី​។ ជាពិសេស​គឺ​ជំងឺឆ្លង​ដោយ​វី​រ៉ុស​។

ការសិក្សាបង្ហាញថា បុរសជាសះស្បើយពីជំងឺគ្រុនផ្ដាសាយលឿនជាស្ត្រី តើមកពីហេតុអ្វី?
Do you have a fever? Loving girlfriend touching her boyfriend’s forehead to feel his temperature while sick with a bad cold

រោគសញ្ញា​ជំ​ងឺ​ផ្តា​សាយ​ធំ​

  • ក្ដៅខ្លួន​លើស​ពី ៣៨អង្សា​រ
  • ហេវហត់​ អស់កម្លាំង​
  • គ្រុនក្ដៅ​រងា​ញ៉ាក់​
  • ឈឺចាប់​តាម​សន្លាក់​
  • ក្អក​

ការ​ឆ្លង​ដោយ​វី​រ៉ុស​

ការ​ចម្លងរោគ​អាច​កើតមានឡើង​ក្នុង​កំឡុង​ពេល ១​-២សប្ដាហ៍​ បន្ទាប់ពី​កើតមាន​រោគសញ្ញា​ ដែល​មេរោគ​អាច​ឆ្លង​ទៅ​មនុស្សម្នាក់​ផ្សេងទៀត​បាន​តាម​ការ​ក្អក​ កណ្ដាស់​ និង​ការ​ប៉ះពាល់​គ្នា​ជិត​ស្និទ្ធ​។ អ្នកជំងឺ​គួរ​សម្រាក​នៅក្នុង​ផ្ទះ​មិន​ត្រូវ​ចេញ​ទៅ​ខាងក្រៅ​ទេ​ ហើយ​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​។

ការ​ព្យាបាល​

  • ពាក់​ម៉ាស​ជា​វិធីសាស្ត្រ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​ផ្ដាសាយធំ​ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ការ​លាងដៃ​ឱ្យ​បាន​ស្អាត​។
  • ការ​ព្យាបាល​ដោយ​ការប្រើ​ប្រាស់​ថ្នាំ​ គឺ​ដើម្បី​ទប់ស្កាត់​ និង​កាត់បន្ថយ​កុំឱ្យ​ជំងឺ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។
  • ករណី​មានការ​ឆ្លង​វី​រ៉ុ​សរ​យៈ​ពេល48ម៉ោង​ គឺ​ការប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ គឺ​អាច​មាន​ប្រសិទ្ធ​ភាព​ជាង​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការ​ឆ្លង​រោគ​លើស​ពី48ម៉ោង​ នោះ​ការប្រើ​ថ្នាំ​ប្រភេទ​នេះ​មិន​តម្រូវ​ឱ្យ​ប្រើ​នោះ​ទេ​ ដោយ​គ្រាន់តែ​ធ្វើការ​ព្យាបាល​ទៅតាម​រោគសញ្ញា​ដែល​មាន​ ដូចជា​ថ្នាំបញ្ចុះ​កម្ដៅ​តែប៉ុណ្ណោះ​។
  • ការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​ផ្ដាសាយធំ​ គឺ​ដើម្បី​បង្កើត​នៅ​ភាពស៊ាំ​ក្នុង​ការ​ការពារ​ការ​ឆ្លង​ ដោយធ្វើ​ការ​ចាក់​យ៉ាងតិច​ឱ្យ​បាន1ខែ​ មុន​ការ​រាត​ត្បាត​ជំងឺ​ផ្ដាសាយធំ​នៅ​ឆ្នាំ​បន្ទាប់​ ហើយ​វា​មានប្រសិទ្ធភាព​រយៈពេល​មួយឆ្នាំ​៕

Leave a Reply