ការរស់នៅជាសហគមន៍ និងការរក្សាទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្តិ ឬមនុស្សជិតខាង គឺជាគន្លងសំខាន់សម្រាប់ សុខភាពផ្លូវចិត្ត និងអារម្មណ៍។

តាមការស្រាវជ្រាវបានបញ្ជាក់ថា មនុស្សដែលមានទំនាក់ទំនងសង្គមល្អៗ មានអាយុកាលវែងជាង កាត់បន្ថយអារម្មណ៍ស្រ្តេស និងមានហានិភ័យតិចក្នុងការជួបប្រទះជំងឺផ្លូវចិត្ត ដូចជា គាំងសតិ ឬជំងឺថប់បារម្ភ។
ទំនាក់ទំនងល្អនឹងអោយអារម្មណ៍ថា មានការគាំទ្រ មានតម្លៃ និងគេដឹងថាខ្លួនយើងមានសារៈសំខាន់។ ជាពិសេសនៅពេលពិបាក ឬស្ទះក្នុងជីវិត។ ផ្ទុយទៅវិញ ការដាច់ចេញពីសង្គមអាចបង្កផលប៉ះពាល់ដល់សម្ពាធឈាម សុខភាពបេះដូង និងសុខភាពផ្លូវចិត្ត។
គន្លឹះ៖
- សូមចំណាយពេលបន្តិចទាក់ទងជាមួយមនុស្សដែលអ្នកស្រឡាញ់ រៀងរាល់សប្តាហ៍ ទោះជាតាមទូរស័ព្ទមួយនាទីក៏ដោយ។
- ចូលរួមក្នុងសកម្មភាពជាក្រុមណាមួយដែលអ្នកចូលចិត្ត ដើម្បីស្វែងរកមិត្តភាពថ្មីៗ។
- កុំភ័យខ្លាចក្នុងការស្នើសុំជំនួយ ឬការគាំទ្រផ្លូវអារម្មណ៍ ពេលដែលអ្នកត្រូវការ។