ទឹកក្រូចឆ្មាមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់ស្បែកមុខ ដែលនារីគ្រប់រូបគួរតែដឹង

ទឹកក្រូចឆ្មា សម្បូរទៅដោយវីតាមីន C។ វាមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដូចជា វីតាមីន A វីតាមីន E វីតាមីន K កាល់ស្យូម ហ្វូឡាត ម៉ាញ៉េស្យូម ប៉ូតាស្យូម ខូលីន ផូស្វ័រ និងបេតាន។

សារជាតិចិញ្ចឹម​ ដែលបានរៀបរាប់ខាងលើធ្វើឱ្យវាក្លាយជាគ្រឿងផ្សំផ្ទះបាយដ៏ល្អបំផុតមួយសម្រាប់ស្បែករបស់អ្នក។ ទឹកក្រូចឆ្មា មិនថាទទួលទានតាមមាត់ ឬលាបលើស្បែក ផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នកតាមវិធីជាច្រើន។

១. ព្យាបាលស្នាមអុចខ្មៅ

ដោយសារតែលក្ខណៈសម្បត្តិធ្វើឱ្យស្បែកភ្លឺថ្លា ទឹកក្រូចឆ្មាត្រូវបានគេចាត់ទុកថាជាភ្នាក់ងារ ធ្វើឱ្យស្បែកសពីធម្មជាតិ។ ជ្រលក់​ដុំ​សំឡី​ក្នុង​ទឹក​ក្រូចឆ្មា រួច​លាប​លើ​ផ្នែក​ដែលមានស្នាមអុចខ្មៅលើស្បែក ហើយ​ទុក​ចោល ៣០នាទី​ ទើបលាង​សម្អាត​នឹង​ទឹក​ស្អាតចេញ។

២. ព្យាបាលមុន

ស្ត្រី​ដែលមាន​ស្បែក​ខ្លាញ់​ដែល​កើត​មុន ស្នាម​មុន និង​ស្នាម​អាចម៍រុយ​ អាច​ទទួលបាន​ស្បែក​ស្អាត​ដោយ​លាបទឹកក្រូចឆ្មាលើផ្ទៃមុខ។ ព្យាបាល​បញ្ហា​ស្បែក​នេះ​ដោយ​ទឹកក្រូចឆ្មា និង​ទឹកឃ្មុំ​សម្រាប់​លាប​មុខ ​ដើម្បី​ទទួលបាន​លទ្ធផល​ដ៏​មាន​ប្រសិទ្ធភាព​។ លក្ខណៈសម្បត្តិអង់ទីប៊ីយ៉ូទិក (សម្លាប់បាក់តេរី) នៃទឹកក្រូចឆ្មារារាំងការលូតលាស់នៃបាក់តេរីដែលបណ្តាលឱ្យកើតមុន។

៣. ក្រូចឆ្មាសម្រាប់ស្បែកភ្លឺថ្លា

ដើម្បី​ឱ្យ​ស្បែក​មុខ​ភ្លឺ​រលោង អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​យក​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ជាមួយ​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា ​ច្របាច់​ស្រស់ៗ​ពេល​ព្រឹក​ជា​ប្រចាំ។ នេះនឹងផ្តល់ពន្លឺខាងក្នុងដល់ស្បែករបស់អ្នក នៅពេលដែលអ្នកធ្វើជាប្រចាំថ្ងៃ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top