សម្រាប់លោកអ្នកដែលមានអាការឈឺក្រពះ គួរតែពិសាភេសជ្ជៈធម្មជាតិមួយនេះដែលផ្សំពីស្លឹកជីអង្កាម ដើម្បីព្យាបាលអាការរោគឈឺក្រពះ។
ខាងក្រោមនេះជាការណែនាំ៖

គ្រឿងផ្សំ៖
– ស្លឹកជីអង្កាម ៤-៥ សន្លឹក
– ទឹកសុទ្ធ ១កែវ
វិធីធ្វើ និងការអនុវត្ត៖
– ដំបូងសូមដាំទឹកឱ្យពុះ រួចលើកចេញពីសង្ក្រាន ហើយដាក់ស្លឹកជីអង្កាមចូល រងចាំប្រហែល ១០នាទីជាការស្រេច។
– ពិសា ២ កែវក្នុងមួយថ្ងៃ ក្រោយពេលបាយថ្ងៃត្រង់ និងក្រោយពេលបាយល្ងាច។
– បន្តពិសារយៈពេលជិត ១ សប្ដាហ៍ នោះលោកអ្នកនឹងឃើញពីលទ្ធផលរបស់វា៕