ផឹកទឹក និងទឹកផ្លែឈើច្រើនកែវក្នុងមួយថ្ងៃ តើមានរឿងអ្វីកើតឡើង?

ទឹក គឺជាសារធាតុរាវដែលមានសារៈសំខាន់ណាស់ចំពោះសុខភាពរបស់មនុស្សគ្រប់រូប។ ដើម្បីទ្រទ្រង់សុខភាព និងបំពេញនូវតម្រូវការប្រព័ន្ធរាងកាយ និងលាងសម្អាតជាតិពុលចេញពីរាងកាយ យើងត្រូវផឹកទឹកឱ្យបាន យ៉ាងហោចណាស់ ៨ កែវ ក្នុងមួយថ្ងៃ។

បន្ថែមពីលើហេតុផលខាងលើ ការស្រាវជ្រាវមួយបានឱ្យដឹងថា ប្រសិនបើក្នុងមួយថ្ងៃយើងផឹកទឹកផ្លែឈើសុទ្ធចម្រាញចេញពីធម្មជាតិពិតៗបន្ថែមទៀត វានឹងជួយបង្កើនសារធាតុចិញ្ចឹមជួយទ្រទ្រង់រាងកាយ ដូចជា បង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ បង្កើនថាមពល បណ្ដេញជាតិពុល សម្រស់ផូរផង់ និងជួយសម្រកទម្ងន់ឱ្យរាងស្អាតថែមទៀតផង។

ជាក់ស្ដែងខាងក្រោមនេះជាអត្ថប្រយោជន៍នៃទឹកផ្លែឈើធម្មជាតិក្រឡុក៖

១. ទឹកក្រូចពោធិ៍សាត់ក្រឡុកលាយជាមួយក្រូចខ្វិច
– ជំនួយប្រព័ន្ធរំលាយអាហារ បណ្តេញជាតិពុល ជួយរក្សាស្បែកឱ្យមានសុខភាពល្អ និងកាត់បន្ថយការរលាក។
២. ទឹកផ្លែបឺក្រឡុក 
– ផ្តល់នូវសារធាតុរ៉ែសំខាន់ៗដល់រាងកាយ បណ្តេញជាតិពុល បង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ ធ្វើឱ្យអារម្មណ៍ល្អ ទប់ស្កាត់ការកើតឡើង និងបន្ថយនៃស្ត្រេស។
៣. ទឹកឪឡឹកក្រឡុក
– បង្កើនជាតិទឹកក្នុងខ្លួន ជួយធ្វើឱ្យអារម្មណ៍ល្អ បណ្តេញជាតិពុលពីរាងកាយ សម្រួលដល់លំហូរឈាម ប្រឆាំងការរលាក បង្កើនប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ។ សម្រាប់អ្នកធ្វើការ និងរៀនសូត្រដល់យប់ជ្រៅគួរពិសាឪឡឹក។
៤. ទឹកស្ត្របឺរីក្រឡុកជាមួយគីវី 
– ទឹកផ្លែឈើទាំងពីរនេះជាកំពូលអ្នកបណ្តេញសារធាតុពុលពីរាងកាយ ហើយរឹតតែពិសេសគឺស្ត្របឺរី ជាកំពូលផ្លែឈើប្រឆាំងមហារីក និងជំរុញប្រព័ន្ធភាពស៊ាំ
៥. ទឹកដូងក្រឡុក
– ជួយសម្អាតជាតិពុលចេញពីពោះវៀន និងក្រពះ និងបង្កើនថាមពលដល់រាងកាយជាដើម។ តែទឹកដូង មិនត្រូវបានណែនាំឱ្យផឹកច្រើនផ្លែក្នុងមួយថ្ងៃឡើយ។

ចំណាំ៖ ទោះបីជាទឹកផ្លែឈើផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពក៏ពិតមែន ក៏ប៉ុន្តែយើងមិនគួរផឹកវាច្រើនពេកនោះទេក្នុងមួយថ្ងៃ។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top