មុនញ៉ាំអាហារពេលព្រឹក អ្នកគួរតែមានទម្លាប់ទាំង ៣យ៉ាងនេះ ដើម្បីសុខភាពល្អ

ពាក្យថាទម្លាប់ ស្តាប់ទៅហាក់ដូចជារឿងសាមញ្ញបំផុត ប៉ុន្តែការអនុវត្តអោយបានជាប់លាប់មិនមែនជារឿងងាយនោះទេសម្រាប់មនុស្សម្នាក់ៗ។ ការសិក្សាមួយ​បានបង្ហាញថា មនុស្សដែលមានទម្លាប់ធ្វើរឿងមួយចំនួនមុនពេលញ៉ាំអាហារពេលព្រឹក នឹងធ្វើឲ្យអារម្មណ៍របស់ពួកគេមានភាពស្រស់ថ្លា ជោគជ័យក្នុងការងារ ហើយមានសុខភាពល្អថែមទៀត។

ដូច្នេះ ដើម្បីសុខភាពល្អអ្នកគួរតែទម្លាប់ធ្វើរឿង ៣យ៉ាងនេះ មុនពេលញ៉ាំអាហារពេលព្រឹក។

ទទួលទានទឹក
រឿងដំបូងដែលអ្នកគួរធ្វើបន្ទាប់ពីក្រោយពីគេង គឺផឹកទឹក។ អ្នកអាចបន្ថែមទឹកក្រូចឆ្មា ខ្ញី មៀត ឬក៏ទឹកឃ្មុំក្នុងទឹកក្តៅឧណ្ឌៗ ដើម្បីបន្សាបជាតិពុលចេញពីរាងកាយ។ តែប្រសិនបើអ្នកមិនចង់លាយរបស់ទាំងអស់នោះទេ គួរតែទទួលទានទឹកធម្មតាគឺល្អបំផុត។ នេះជាទម្លាប់ដ៏សាមញ្ញៗ តែមានប្រសិទ្ធិភាពបំផុតក្នុងការសម្អាតរាងកាយ។

ធ្វើលំហាត់ប្រាណ
ការងារសំខាន់មួយទៀតដែលមិនអាចខ្វះបាន គឺធ្វើលំហាត់ប្រាណរាល់ព្រឹក។ នេះជាវិធីដ៏ល្អដើម្បីផ្តល់ថាមពលសម្រាប់ថ្ងៃថ្មី ហើយក៏អាចកាត់បន្ថយភាពស្ត្រេសផងដែរ។

ងូតទឹក
ការងូតទឹក បន្ទាប់ពីញ៉ាំអាហារពេលព្រឹក ជារឿងមិនល្អនោះទេសម្រាប់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះ អ្នកគួរតែប្តូរមកងូតទឹកមុនពេលញ៉ាំអាហារល្អជាង៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top