ចេះតែមានអារម្មណ៍ស្រេកទឹកមិនឈប់ ហើយស្ងួតបំពង់ក តើនេះជាសញ្ញាជំងឺអ្វី?

បើទោះបីជាអ្នកទទួលទានទឹកបានគ្រប់គ្រាន់ ហើយអ្នកនៅតែមានអារម្មណ៍ស្រេកទឹកមិនឈប់ ថែមទាំងស្ងួតបំពង់កទៀតនោះ កុំព្រងើយកន្តើយឲ្យសោះ​ព្រោះវាអាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម។

ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ អាចបង្កើនហានិភ័យនៃការខ្វះជាតិទឹកក្នុងរាងកាយ។ នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក រាងកាយបញ្ចេញសម្ពាធទៅលើតម្រងនោម ដែលនាំឲ្យមានការផលិតទឹកនោមកាន់តែច្រើន ដើម្បីបន្ថយជាតិស្ករក្លុយកូស។

ទន្ទឹមនឹងនេះផងដែរ ក្រុមអ្នកជំនាញបានរកឃើញថា ប្រសិនបើអ្នកផឹកទឹកច្រើនខុសពីធម្មតា នោមច្រើន ស្រកទម្ងន់លឿន អស់កម្លាំង ឆាប់ខឹងដោយគ្មានហេតុផល អ្នកគួរតែប្រញាប់ទៅធ្វើតេស្តរកមើលជំងឺទឹកនោមផ្អែម ដើម្បីទទួលបានការព្យាបាលបានទាន់ពេលវេលា។

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top