សម្រាប់លោកអ្នកដែលទទួលទានជាតិស្ករក្នុងរបបអាហារច្រើន នឹងជួបប្រទះបញ្ហាមួយចំនួនដូចជា៖
– បរិមាណជាតិស្ករខ្ពស់ក្នុងរបបអាហារ ជាមូលហេតុបណ្ដាលឱ្យ
– ជាតិស្ករបានផ្ដល់ថាមពលដល់រាងកាយ ក៏ប៉ុន្តែនៅពេលដែលជាតិស្ករថមថយចុះ នោះថាមពលរបស់យើងក៏បាត់បង់ទៅតាមនោះដែរ
– ជាកត្តាធ្វើឱ្យលោកអ្នកឃ្លានអាហារជាតិផ្អែមរឹតតែខ្លាំង និងបរិភោគមិនងាយឆ្អែត
– ជាមូលហេតុធ្វើឱ្យហើមពោះ
– ធ្វើឱ្យស្បែកជួបប្រទះបញ្ហាមួយចំនួន ដូចជា កើតមុន រោលរលាក និងបញ្ហាស្បែកផ្សេងៗទៀត
– ប្រឈមនឹងជម្ងឺទឹកនោមផ្អែមខ្ពស់
– ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំក្នុងការការពាររាងកាយពីជម្ងឺ ជាហេតុធ្វើឱ្យយើងឧស្សាហ៍ផ្ដាស់សាយ
– ជាតិស្ករ ជាមូលហេតុបង្កើនការផលិតអាំងស៊ុយលីនដែលនឹងស្តុកទុកជាតិខ្លាញ់លើសនៅក្នុងក្បាលពោះ ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់ ឬធាត់
– កំទេចកំទី ឬសំណល់ពីអាហារនៅជាប់លើធ្មេញ ជាហេតុធ្វើឱ្យធ្មេញខូច ឬពុក ជាពិសេសសំណល់អាហារដែលមានជាតិផ្អែម
– ប្រឈមនឹងបញ្ហាបាត់បង់រសជាតិផ្អែម ឬញ៉ាំអាហារលែងដឹងរសជាតិផ្អែម ដោយសារតែអ្នកទទួលទានជាតិផ្អែមរាល់ថ្ងៃ៕