ផ្លែឈើដែលអ្នកពុំគួរបរិភោគនៅពេលស្រេកឃ្លាន

នៅពេលស្រេកឃ្លាន មនុស្សភាគច្រើនតែងតែទទួលទានអាហារដោយគ្មានភាពស្ទាក់ស្ទើរឡើយ។ តែទោះជាយ៉ាងណាមានភេសជ្ជៈមួយចំនួន អ្នកមិនអាចទទួលទាននៅពេលស្រេកឃ្លាននោះទេ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាព។

ផ្លែទន្លាប់
ផ្លែទន្លាប់ មានផ្ទុកជាតិជ័រ និងអាស៊ីត tannic ជាច្រើន។ នៅពេលសារធាតុទាំងនេះរួមផ្សំជាមួយអាស៊ីតនៅក្នុងក្រពះ នឹងបង្កើតទៅជា​កំណក​ឈាមតូចៗមិនរលាយ ជាលទ្ធផលមិនអាចរំលាយបានទេ។

កំណក់ឈាមតូចៗ អាចត្រូវបានបញ្ចេញទៅក្នុងលាមក ប៉ុន្តែបើសិនវាកាន់តែរីកធំ អាចបង្កើតជាដុំគ្រួស បណ្តោលឲ្យដំបៅក្រពះ និងធ្លាយ​ក្រពះ​ក៏មានដែរ។

ក្រូច
ក្រូចពណ៌លឿង ឬក្រូចឃ្វិច មានផ្ទុកវីតាមីន ជាតិស្ករ និងអាស៊ីតសរីរាង្គដែលល្អសម្រាប់សុខភាព។ តែទោះជាយ៉ាងណាក៏ដោយ ការញ៉ាំ​ក្រូច​ទាំង​នេះនៅពេលស្រេកឃ្លាន នឹងធ្វើឲ្យរំញោចដល់ក្រពះពោះវៀន ដោយសារតែផ្លែឈើនេះមានជាតិអាស៊ីត អាស៊ីតហ្វូលិក… ដូច្នេះ​បរិមាណ​អាស៊ីតក្នុងក្រពះនឹងកើនឡើង ដែលបណ្តោលឲ្យខូចក្រពះ។ លើសពីនេះទៅទៀត ការទទួលទានទឹកក្រូចនៅពេលពោះទទេ អាច​បណ្តោល​ឲ្យមានបញ្ហាដូចជាឆ្អល់ពោះ និងចាល់ជាតិអាស៊ីតក្នុងក្រពះជាដើម៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top