ការកំណត់ពេលដែលត្រូវពិសារទឹក គឺជារឿងសំខាន់ណាស់ មិនត្រឹមតែសម្រាប់បំពេញការស្រេកឃ្លាននោះទេ តែជាការជួយទ្រទ្រង់ដល់សុខភាពផងដែរ បើសិនជាយើងមិនបានពិសារទឹកឱ្យបានត្រឹមត្រូវ។

តាមការសិក្សាស្រាវជ្រាវរបស់ សុខក្រម យើងបានរកឃើញនូវទម្លាប់ល្អៗមួយចំនួនសម្រាប់ចែករំលែក៖
១)ការផឹកបន្ទាប់ពីពេលអ្នកភ្ញាក់ពីដំណេក
តើអ្នកដឹងទេ? អាថ៌កំបាំងអ្វីដែលធ្វើឱ្យប្រជាជនជប៉ុនមានសុខភាពល្អ និងស្រស់ថ្លាបានយូរ? គឺពួកគេផឹកទឹកច្រើននៅពេលពោះទទេបន្ទាប់ពីក្រោកពីដេកនៅពេលព្រឹក។ អ្នកជំនាញក៏បានរកឃើញថា ការអនុវត្តន៍នេះ បានធ្វើឱ្យពួកគេមិនសូវជួបប្រទះបញ្ហាសុខភាព ដោយទម្លាក់ជាតិពុលមិនល្អ និងជួយដោះស្រាយបញ្ហាមួយចំនួនដូចជា ការទល់លាមក រលាយក្រពះ ហើមពោះ និងការរំលាយអាហារ ទៅដោយការផឹកទឹកនៅពេលព្រឹក។
២)មុនពេលបរិភោគអាហារ
ពិសារទឹកមុនបរិភោគអាហារ ជាមួយទម្លាប់ល្អមួយ ដោយការផឹកទឹកមុនអាហារ កំឡុងពេល ៣០នាទី ជួយឱ្យការរំលាយអាហារបានល្អ។
ម៉្យាងវិញទៀត ពេលខ្លះទម្លាប់នេះ អាចជួយឱ្យលោកអ្នក អាចសម្រកទំងន់បានទៀតផង ព្រោះនៅពេលដែលអ្នកផឹកទឹកមុនពេលបរិភោគអាហារ ធ្វើឱ្យអ្នកឆាប់ឆ្អែត កាត់បន្ថយចំណង់អាហារ និងធ្វើឱ្យអ្នករំលាយអាហារបានប្រសើរ ដោយសារមានជំនួយពីទឹក។
៣)មុនពេលហាត់ប្រាណ
វាជាការត្រឹមត្រូវដែលអ្នកផឹកទឹក ២ ឬ ៣ ម៉ោង មុនពេលដែលអ្នកចាប់ផ្ដើមហាត់ប្រាណ។ ទឹកជួយសម្រួលដល់ការរំលាយអាហារ ចលនាឈាមរត់ និងធ្វើឱ្យរាងកាយរបស់យើង មានជាតិទឹក និងថែមទាំងធ្វើមានតុល្យភាពកំដៅក្នុងខ្លួនរបស់យើងផងដែរ។
មុនពេលដែលអ្នកចាប់ផ្ដើមហាត់ប្រាណ អ្នកត្រូវកម្ដៅសាច់ដុំសិន ហើយការផឹកទឹកក៏ជួយឲ្យសន្លាក់របស់អ្នកមានភាពរអិល និងធ្វើឱ្យកម្ដៅរាងកាយរបស់អ្នកមានតុល្យភាពផងដែរ។
៤)ក្រោយពេលហាត់ប្រាណ
នៅកំឡុងពេលហាត់ប្រាណ រាងកាយរបស់យើងបានបញ្ចេញជាតិទឹកច្រើន ហើយការខ្សោះជាតិទឹក អាចបណ្ដាលឱ្យមានផលប៉ះពាល់អាក្រក់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំរបស់អ្នក។ ដូច្នេះអ្នកត្រូវតែផឹកទឹកក្រោយពេលហាត់ប្រាណរួច។ ប៉ុន្តែត្រូវចាំរហូតដល់៣០នាទីក្រោយហាត់ប្រាណនៅពេលដែលរាងកាយអ្នកចុះត្រជាក់ចឲបន្តិចសិន សឹមផឹកទឹក។
៥)នៅពេលដែលនឿយហត់
កង្វះជាតិទឹកក្នុងខ្លួន គឺជាមូលហេតុចម្បង ដែលធ្វើឦឱ្យអ្នកមានអារម្មណ៍អស់កម្លាំង ។ ដូច្នេះហើយ ការផឹកទឹកជាវិធីដ៏ល្អក្នុងការបំបាត់ភាពអស់កម្លាំង។ សូម្បី តែរាងកាយអ្នកបាត់បង់ជាតិទឹកអស់តែ ១%ក៏ធ្វើឱ្យថាមពលរបស់អ្នក ចុះខ្សោយមួយកម្រិតផងដែរ។
៦)នៅពេលដែលអ្នកស្រេកទឹក
វាច្បាស់ណាស់ថា ការស្រេកទឹកជាសញ្ញា ដែលអ្នកត្រូវតែផឹកទឹកជាចាំបាច់។ នៅពេល ដែលរាងកាយអ្នកត្រូវការទឹក វាច្បាស់ជាផ្ដល់សញ្ញាដោយធ្វើឱ្យមានអារម្មណ៍ថា ស្រេកទឹក។ ប៉ុន្តែ មនុស្សមានការយល់ច្រឡំថា ការបំពេញជាតិទឹក ដោយការផឹកភេសជ្ជៈមួយចំនួនដូចជា កាហ្វេ ឬ តែ ឬ ទឹកសូដា ដែលមានជាតិកាហ្វេអ៊ីនច្រើន ជារឿងត្រឹមត្រូវ ប៉ុន្តែការស្រេកទឹកមិនអាចបាត់ទៅវិញដោយការផឹករបស់ទាំងនេះទេ។ ដូច្នេះបើអ្នកស្រេកទឹក គួរតែផឹកទឹកទើបជាការត្រឹមត្រូវ។
៧)មុនចូលគេង
មនុស្សភាគច្រើនគិតថា ការផឹកទឹកមុខពេលចូលដេក មិនមែនជាការល្អសម្រាប់សុខភាពនោះទេ ព្រោះវាអាចរំខានដល់ការដេករបស់យើង។ វាត្រូវហើយដែលការផឹកទឹកអាចរំខានដល់ដំណេករបស់អ្នក ដោយការនោមយប់ ប៉ុន្តែគួរផឹកវាក្នុងកម្រិតសមល្មម ដែលអ្នកអាចរ៉ាប់រងបានមុនពេលចូលដេក។ ការផឹកទឹកនៅពេលយប់ អាចជួយកាត់បន្ថយពីជំងឺគាំងបេះដូងនៅពេលកំពុងគេង៕